ស្លៀកខោអាវរៀនចេញឲ្យផុតពីផ្ទះ ម៉ែឪស្មានកូនមករៀន ការពិតផ្តុំគ្នាតាមតារាងបាល់ពពាក់ពពូន ខ្លះអវត្តមាន២៥​ដង, ២៦​ដង,៣០​ដង ,២៨​ដង ,៣៥​ដងក៏មាន សមត្ថកិច្ចចុះប្រមូល!
សន្តិសុខសង្គម
62

ខេត្តកំពង់ស្ពឺ​៖ កម្លាំង​ព្រហ្មទណ្ឌ​ស្រុកសំរោង​ទង សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល រលាំងគ្រើល និង​នាយក​សាលា បាន​ហៅ​ក្មេង​មួយ​ក្រុម​ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន អង្គ​មេត្រី បានចុះ​ធ្វើការ​ប្រមូល​យក​មក​អប់រំ សិស្ស​ខិលខូច​​គេច​ម៉ោង​សិក្សា​ញយ​ដង​ចំនួន​១២​នាក់​ ដែលផ្តុំ​គ្នា​ក្នុង​តារាង​បាល់​មួយ​កន្លែង​មិន​ចូល​រៀន ។

ការចុះធ្វើការ​អប់រំ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣៥នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៥ ក្នុង​តារាង​បាល់ទះ​ក្នុងភូមិ​ក្រាំង​ស្វាយ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងចំណោមយុវជនទាំង ១២នាក់នេះ មាន២នាក់ឈប់រៀន ១០នាក់ទៀតជាសិស្សថ្នាក់ទី១០ ដោយម្នាក់ៗសុទ្ធតែអនុវត្តមានក្នុងម៉ោងរៀន ខ្លះ២៥​ដង, ២៦​ដង,៣០​ដង ,២៨​ដង ,៣៥​ដង ក៏មាន​ ក្នុងនោះសមត្ថកិច្ចក៏បាន​ដកហូត​ម៉ូតូ​បាន​ចំនួន ៩​គ្រឿង និង​ទូរស័ព្ទ​ចំនួន ១១​គ្រឿង ផងដែរ រួចអញ្ជើញ​អាណាព្យាបាល​ទាំងអស់​មក​ជួប​ធ្វើការ​អប់រំ​ ដើម្បីយកកូនទៅណែនាំបន្ត ៕ នុច


Telegram