ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ បានដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់កងកម្លាំងនគរបាលជាតិ និងកងទព័ជួរមុខ ដែលបាននិងកំពុងឈរជើងបំពេញភារកិច្ច ការពារដែនអធិបតេយ្យភាពជាតិ ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។
ពិធីសំណេះសំណាលបានធ្វើឡើងនៅទីបញ្ជាការគណបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ៤ ។
ឯកឧត្តមស្នងការ បានពាំនាំបណ្តាំសាកសួរសុខទុក្ខពីសម្តេចតេជោ សម្ដេចមហាបវរធិបតី ឯកឧត្តមអភិសន្តិបណ្ឌិត និងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ជូនថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលការពារព្រំដែននិងកងទ័ព ទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចដ៍ឧដុង្គឧត្តម ការពារបូរណភាពទឹកដី និងត្រៀមអនុវត្តបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ តាងនាមកងកម្លាំងនគរបាលរាជធានីភ្នំពេញ ក៍ដូចជាប្រជាពលរដ្ឋរាជធានីភ្នំពេញ នៅសមរភូមិក្រោយបានប្តេជ្ញាគាំទ្រនិងបន្តជួយឧបត្ថម្ភទាំងសម្ភារ មធ្យបាយ ថវិកា ស្បៀងអាហារ ដើម្បីផ្គត់ផ្គង់ដល់កម្លាំងជួរមុខបន្តបន្ទាប់ទៀត។ជាពិសេសកងកម្លាំងនគរបាលរាជធានីភ្នំពេញ ទោះក្នុងពេលវេលាមមាញឹកការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅរាជធានីភ្នំពេញ ប៉ុន្តែក៍បានត្រៀមកម្លាំងរួចជាស្រេច ដើម្បីជួុយគាំទ្រកម្លាំងជួរមុខផងដែរ និងជូនពរកម្លាំងជួរមុខមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច៕ នុច


.jpg?1749723433)
.jpg?1749723448)


.jpg?1749723461)
.jpg?1749723469)





.jpg?1749723523)



.jpg?1749723536)


.jpg?1749723557)



.jpg?1749723557)



.jpg?1749723560)


.jpg?1749723563)



.jpg?1749723564)


.jpg?1749723567)






.jpg?1749723570)




