រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រីចាស់ក្មេង ចំនួន ០៤នាក់ បានស្លាប់ក្នុងអណ្តាតភ្លើងយ៉ាងរន្ធត់បំផុត ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះលក់គ្រឿងអេឡិចត្រូនិច មួយកន្លែងយ៉ាងសន្ធោសន្ធៅ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥:០៥នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់នៅលើផេកផ្លូចការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចំពោះមូលហេតុ ដែលឈានទៅដល់ការឆេះស្លាប់មនុស្ស រហូតដល់ ៤នាក់ឪពុកម្តាយកូននេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ។
ក្នុងហេតុការណ៍នេះ ក៏បានឆេះខូចខាតសម្ភារៈអស់ស្រុង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ដោយបានរលត់ទៅវិញនៅវេលាម៉ោង០៦:០៥នាទី ខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន ស្មើនឹង២២ម៉ែត្រគូប និងរថយន្តកងពលតូចលេខ៧០ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង០៨ម៉ែត្រគូប៕ នុច



