ត្រីក្លាសេប្រមាណជាង២០តោន នាំចូលពីថៃ ត្រូវសមត្ថកិច្ចបង្ក្រាបបាននៅខេត្តបាត់ដំបង
សន្តិសុខសង្គម
84

ខេត្តបាត់ដំបង ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នាថ្ងៃទី១១ ខែ មិថុនា​ ឆ្នាំ២០២៥ វេលាម៉ោង១៥និង ០០​នាទីដោយបានការអនុញ្ញាតពីលោកឧត្តមសេនី​យ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេនីយ៍ឯក​ យី​ យក់សាន​ នា​យការិយាល័យនគរ​បាល​ប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹក​នាំកម្លាំងពិនិត្យឃើញរថយន្តសាំយ៉ុងចំនួន​០៨គ្រឿងដឹកត្រីក្លាសេប្រភេ​ទ(ត្រីពោនិងត្រីកាប)​នាំចូល​ពីប្រទេសថៃ​ មកក្នុងភូមិសាស្រ្តតាមផ្លូវជាតិលេខ៥ចំណុចភូមិអូរតាគី​ ឃុំអូរតាគី​ ស្រុកថ្មគោល​ ខេត្ត​បាត់ដំបង។

ត្រីទាំងអស់មានចំនួន២៤តោន​ សមត្ថកិច្ចបាននាំមកកាន់ស្នងការដ្ឋានធ្វើការសាកសួរ​ ហើយលទ្ធផល​នៃ​ការសាកសួរបានដឹងថា​រថយន្តទាំ​ង​០៨គ្រឿងដែលដឹកត្រីនេះមានលិខិតអនុញ្ញាតឱ្យដឹកត្រីពីរដ្ឋបាលជល​ផលនៃ​ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទចំនួនតែ​១០​តោនតែប៉ុណ្ណោះ​ ដូច្នេះត្រីក្លាសេចំនួន១៤​តោន​ ទៀតមិនមានការអនុញ្ញាតនោះទេ។

ស្របតាមអនុសាសន៍របស់ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះ​រាជអាជ្ញាអមសាលា​ដំបូងខេត្តបាត់ដំបង​ រថយន្តនិងត្រីក្លាសេទាំងនេះសមត្ថកិច្ចបានបញ្ជូនទៅជំនាញជល​ផលនៃមន្ទីរកសិកម្មរុក្ខា​ប្រម៉ាញ់និងនេសាទដើម្បីអនុ​វត្តបន្តតាមនីតិវិធី ៕

 

Telegram