កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក កម្ពុជា-ថៃ ថ្ងៃទី១ ត្រូវបានបញ្ចប់និង បន្ដនៅថ្ងៃស្អែក
ព័ត៌មានជាតិ
6

រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ កិច្ចប្រជុំគណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ ថ្ងៃដំបូងត្រូវបានបិទបញ្ចប់បណ្ដោះអាសន្ននៅ​វេលា​ម៉ោងជិត៤​ដោយភាគី​ទាំងពីរ​នឹងបន្ដកិច្ចប្រជុំនៅវេលា​ម៉ោង៩ព្រឹកស្អែកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។

កិច្ចប្រជុំនេះភាគីកម្ពុជា ដឹកនាំដោយឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួល​បន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការ​ព្រំដែន ។

គប្បីជម្រាបជូនថា មុនកិច្ចប្រជុំចាប់ផ្តើមភាគីកម្ពុជា-ថៃ បានរៀបចំ​កិច្ចប្រជុំចង្អៀតមួយ ដោយ​ មានអ្នកចូលរួម​ត្រឹម១០នាក់ប៉ុណ្ណោះដោយ​កម្ពុជាចំនួន៥នាក់ និងថៃចំនួន៥នាក់។លទ្ធផលទាក់ទងកិច្ចប្រជុំពុំទាន់បង្ហាញឱ្យដឹង នៅឡើយទេ៕


Telegram