ប្រជាពលរដ្ឋថតបានស្តែងៗ!!! ឡានបុកអូសទាំងម៉ូតូនិងមនុស្ស អូសជាច្រើនរយម៉ែត្រពីផ្លូវលេខ១០៥ រហូតមកដល់មុខសាលាបឹងត្របែក ស្លា.ប់ម្នាក់ របួសធ្ងន់ម្នាក់ ប្រជាពលរដ្ឋបញ្ចេញកំហឹ.ងលើអ្នកបើកបរនិងរថយន្តនោះ
សន្តិសុខសង្គម
296

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ស្តែងៗ បាននិយាយប្រាប់ TVFB ថា គាត់បានឃើញរថយន្តមួយគ្រឿងបានបើកបុកគ្នា ជាមួយម៉ូតូមួយគ្រឿង ម៉ាក Zoomer-X ជិះដោយនារី២នាក់ នៅចំណុចផ្លូវលេខ ១០៥ កែងផ្លូវ ៣៦០ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ដោយរថយន្តនោះ បានបុកម៉ូតូ កល់ជាប់ពីមុខរថយន្ត បណ្តាយអ្នកខ្ទាតម្នាក់របួសធ្ងន់ ហើយម្នាក់ទៀតកល់ជាប់ជាមួយម៉ូតូ បានបើករថយន្តគេច ទៅទាំងកល់ម៉ូតូនិងជាប់មនុស្សជាមួយ អូសបែកផ្កាភ្លើងពេញផ្លូវជាច្រើនរយម៉ែត្រ ផ្អើលបងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរ ជិះដេញតាមស្រែកនិងស៊ីផ្លេឲ្យរថយន្តនោះឈប់ តែរថយន្តមិនព្រមឈប់ ក៏ព្យាយាមបើកគេចរហូតមកដល់ មុខសាលាបឹងត្របែក ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ក៏បត់ចូលទៅផ្លូវបេតុងមួយកន្លែងក៏ទៅប៉ះជាមួយនឹងខឿនចិញ្ចើមផ្លូវបណ្ដាលឲ្យម៉ូតូរួមទាំងមនុស្សដែលកល់ជាប់នៅពីមុខឡាននោះ ប៉ើងចេញបណ្តាលឲ្យនារីម្នាក់ ដែលកល់ជាប់មុខរថយន្តស្លាប់បាត់បង់ជីវិតទៅហើយ នាវេលាម៉ោង ១១ យប់ជាងថ្ងៃទី ២៩ ខែឧសភាឆ្នាំ ២០២១ ។

យ៉ាងណារថយន្តនោះនៅតែព្យាយាមបើកគេចបន្តបើកទៅមុខរហូត ទាល់តែបងប្អូនប្រជាពលរដ្ឋនាំគ្នាយករម៉កកង់បី មកឃាំងពីមុខ រថយន្តនោះទើបបើក ទៅមុខលែង ដោយសារខឹងសម្បារ នឹងរថយន្តនិងបើកបរជនជាតិបរទេសម្នាក់នោះក៏ដាក់យ៉ាងចាស់ដៃ ដោយមានបងប្អូនខ្លះយក ដុំថ្មគប់បំបែកកញ្ចក់ឡាននោះទៀតផង ។

ភ្លាមៗសមត្ថកិច្ចបានចុះមកដល់ទីតាំងកន្លែងកើតហេតុ និងមិនឲ្យមានការកើតឡើងជាហិង្សានិងបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃឡើយ ហើយបុរសដែលជាជនបរទេស និងជាអ្នកបើកបររថយន្តខាងលើនេះ សមត្ថកិច្ចយកទៅប៉ុស្តិ៍នគរបាលដើម្បីរង់ចាំប្រគល់អោយសមត្ថកិច្ចជំនាញ។

ក្នុងនោះ សមត្ថកិច្ចបានទំនាក់ទំនងទៅកាន់ក្រុមគ្រួសារដើម្បីឲ្យដឹងដំណឹងនេះនិងមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តម៉ាក MG ពណ៌ខ្មៅ ពាក់លេខ ភ្នំពេញ 2BK-1937 និងម៉ូតូ ម៉ាក Zoomer X ពណ៌ខ្មៅលាយស ពាក់លេខ ភ្នំពេញ 2GI-8052 ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕


Telegram