សមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរចំនួន១៩នាក់ និងមេខ្យល់ចំនួន២នាក់ ដែលនាំពលករខ្មែរឆ្លងដែនទៅថៃ
សន្តិសុខសង្គម
87

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរចំនួន១៩នាក់និងមេខ្យល់ចំនួន២នាក់ ដែលនាំពលករខ្មែរឆ្លងដែនទៅថៃនៅថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២១ ក្នុងភូមិសាស្គ្រស្រុកអារ័ញ្ញប្រថេត ខេត្តស្រះកែវ ប្រទេសថៃ។

ដោយយោងតាមព័ត៌មានថៃចេញផ្សាយថា៖មានប្រពលករខ្មែរប្រុស/ស្រីចំនួន១៩នាក់និងមេខ្យល់២នាក់ លួចនាំឆ្លងដែនចូលក្នុងទឹកថៃដោយខុសច្បាប់នៅពេលដែលប្រទេសថៃកំពុងពង្រឹងការទប់ស្កាត់ និងបង្ការទប់ស្កាត់កូវីដ.១៩។

ព័ត៌មានបានបញ្ជាក់ថា៖ពលករខ្មែរចំនួន១៩នាក់ត្រូវលួចឆ្លងដែនចូលទៅក្នុងទឹកថៃដើម្បីរកការងារធ្វើតាមបន្ទាត់ព្រំដែនព្រោះរដូវនេះជារដូវបេះផ្លែឈើទើបលួចឆ្លងដែនទៅរកការងារតាមរយៈមេខ្យល់ម្នាក់យកតម្លៃ ៥.០០០បាត ហើយពលករខ្មែរដែលកម្លាំងយោធាថៃឃាត់ត្រូវបានពិនិត្យសុខភាពនិងវាស់កំដៅក្នុងព្រៃចំការព្រំដែនថៃហើយបន្តបញ្ជូនទៅខេត្តស្រះកែវ ប្រទេសថៃ៕ដោយ៖ចិន្ត្រា


Telegram