ខេត្តបន្ទាយមានជ័យ៖ ព្រះសង្ឃមួយអង្គ ខឹងញោមម៉ែយកប្តីថ្មី លេបថ្នាំកណ្តុរសម្លាប់ខ្លួន បណ្តាលសុគត នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នៅចំណុចវត្តសឿ ភូមិផ្លូវដំរីក្រោម ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោក មេប៉ុស្តិ៍ឃុំសឿបានប្រាប់ថា៖ ជនរងគ្រោះដែលស្លាប់ឈ្មោះ លី ពូតុង ភេទប្រុស អាយុ១៧ឆ្នាំ (ជាព្រះសង្ឃ) គង់វត្តសឿ ភូមិផ្លូវដំរីក្រោម ឃុំសឿ ស្រុកមង្គលបូរី។
លោកមេប៉ុស្តិ៍បានប្រាប់ថា៖ នៅពេលជនរងគ្រោះជាព្រះសង្ឃផឹកថ្នាំកណ្តុរស្លាប់ គឺជនរងគ្រោះជាព្រះសង្ឃគង់វត្តសឿ ដោយមានវិបត្តិក្នុងគ្រួសារដោយម្តាយយកប្តីថ្មី ទើបជនរងគ្រៅះជាព្រះសង្ឃខឹងផឹកថ្នាំកណ្តុរបណ្តាលឲ្យសុគតក្នុងកុដិ។
លោកមេប៉ុស្តិ៍បានបញ្ជាក់ថា៖ ក្រោយទទួលព័ត៌ហើយកម្លាំងជំនាញ ចុះទៅពិនិត្យសាកសួរព័ត៌មាន គឺជនរងគ្រោះលេបថ្នាំកណ្តុរសម្លាប់ខ្លួនពិតប្រាកដមែន ក្រោយពិនិត្យហើយប្រគល់គ្រូសៅអធិការវត្តនិងគ្រួសារធ្វើបុណ្យតាមប្រពៃណីយ៕ ដោយ៖ចិន្ត្រា