នារីម្នាក់ លេបថ្នាំបញ្ច.ប់ជីវិ.តខ្លួនឯងពីលោកិយ ក្នុងបន្ទប់ផ្ទះសំណាក់ ហេង ហេង ព្រោះតែវិប.ត្តិស្នេហ៍
សន្តិសុខសង្គម
260

ពោធិ៍សាត់៖ នារីម្នាក់ បានលេបថ្នាំផ្តាច់ជីវិតខ្លួនឯង ក្នុងបន្ទប់ផ្ទះសំណាក់ យីហោឈ្មោះ ហេង ហេង ស្លាប់ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយសារវិបត្តិស្នេហ៍ កាលពីវេលាម៉ោង ២ និង០២នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិពោធិ៍អណ្តោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងផែនការងារព្រហ្មទណ្ឌ មានប្រសាសន៍ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណុន ស្រីអូន ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មុខរបរលក់ឥវ៉ាន់២៥០០៛នៅស្រុកភ្នំក្រវាញ។

ក្នុងនោះ តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញ និងក្រុមគ្រួសារសពពិនិត្យធ្វើកោសល្យវិច្ឆ័យ លើសាកសពនារីរងគ្រោះ សាកសព គឺពុំមានស្លាកស្នាមរងរបួសគួរអោយកត់សម្គាល់នោះទេ។ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាដោយសារលេបថ្នាំសម្លាប់ខ្លួនប្រាកដមែន ដោយសារមានវិបត្តិស្នេហា។

លោកស្នងការរង បានបន្តថាចំពោះសាកសពនារីរងគ្រោះ សមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ


Telegram