ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២១ ជនរងគ្រោះឈ្មោះ ឡៃ កង ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានជនសង័្សយលួចយកទូរស័ព្ទដៃរបស់គាត់ ក្នុងខណៈដែលរូបគាត់ មានវត្តមាន នៅចំណុចភូមិ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ប្រភពព័ត៌មានថាក្រោយពេលកើតហេតុបន្តិចជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលនៃអធិ ការដ្ឋាននគរបាលក្រុងបាត់ដំបងអំពីករណីចោរកម្មមួយនេះ។ ទទួលបានសេចក្តីរាយការណ៍ភ្លាមសមត្ថកិច្ចនគរបាល បានធ្វើការស្រាវជ្រាវភ្លាមៗ រហូតឈានទៅកំណត់មុខសញ្ញាបាននិងស្នើសុំគោលការណ៍ឃាត់ខ្លួន នាំយកមកធ្វើការស្រាវជ្រាវ នៅអធិការដ្ឋាននគរបាលក្រុង ហើយតាមរយៈការស្រាវជ្រាវនេះ ជនសង័្សយខាងលើ បានឆ្លើយសារភាព អំពីសកម្មភាពល្មើសរបស់ខ្លួន ហើយសមត្ថកិច្ចបានដកហូតទូរស័ព្ទដៃមួយគ្រឿងដែលជារបស់ជនរងគ្រោះគឺម៉ាក OPPO ពណ៌ទឹកប៊ិច ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង័្សយ មកកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ រីឯទូរស័ ព្ទមួយគ្រឿងនេះបានប្រគល់ជូនម្ចាស់វិញហើយ៕