បន្ទាយមានជ័យ៖បុរស់រងគ្រោះម្នាក់ត្រឡប់ពីចំការហែលទឹកឆ្លងអូរបណ្តាលលង់ទឹកស្លាប់ត្រូវបានអ្នកស្រុកប្រទៈឃើញស្លាប់អណ្តែតទឹកនៅវេលាម៉ោង១២ ថ្ងៃទី០១ ខែមិថុនា ឆ្នា២០២១នៅចំណុចអូរប្រមាណជាង១គីឡូម៉ែត្រពីភូមិព្រៃវែង ឃុំគំរំ ស្រុកថ្មពួក។
មន្ត្រីនគរបាលប៉ុស្តិ៍ឃុំគំរូបានប្រាប់ថា៖ជនរងគ្រោះស្លាប់មានឈ្មោះ សែន សាម ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក។
មន្ត្រីនគរបាលប៉ុស្តិ៍បានបញ្ជាក់ថា៖តាមសំដីសាច់ញាតិគឺជនរងគ្រោះបានត្រឡប់ពីចំការនៅខាងជើងភូមិប្រមាណជាង១គីឡូម៉ែត្រ ហើយពេលត្រឡប់មកពីមើលចំការវិញទំនងហែលទឹកឆ្លងអូរបណ្តាលលង់ទឹកបាត់ទៅរកមិនឃើញនៅវេលាម៉ោង១រសៀលកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ រហូតដល់ម៉ោង១២ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ទើបអ្នកស្រុកទៅចំការដើរកាត់ប្រទៈឃើញសាកសពអណ្តែតទឹកហើយប្រាប់សាច់ញាតិ។
មន្ត្រីនគរបាលប៉ុស្តិ៍បានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានហើយកម្លាំងនគរបាលជំនាញបានចុះទៅពិនិត្យសាកសពជនរងគ្រោះនៅកន្លែងកើតហេតុឃើញថាជនរងគ្រោះគឺលង់ទឹកស្លាប់ ក្រោយពិនិត្យហើយប្រគល់ជនសាច់ញាតិធ្វើបុណ្យតាមប្រពៃណីយ៍៕ដោយ៖ចិន្ត្រា