បន្ទាយមានជ័យ៖ប្រជាពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញតាមច្រកចំនួន២ក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ១ថ្ងៃជាង១០០នាក់នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។
លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅបានប្រាប់ថា៖នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះក្រុមការងារមណ្ឌលសំចតច្រកអូរបីជាន់ស្រុកអូរជ្រៅ ទទួលប្រជាពលរដ្ឋខ្មែរដែលត្រឡប់ពីប្រទេសថៃមានចំនួន៦៣នាក់ ស្រី២៦នាក់ ក្នុងនោះមានប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យចំនួន២២នាក់ស្រី២នាក់ស្រី៨នាក់ ខេត្តបាត់ដំបងចំនួន២នាក់ ខេត្តកំពង់ឆ្នាំងចំនួន២នាក់ ខេត្តកំពង់ស្ពឺចំនួន១នាក់ ខេត្តកំពង់ធំចំនួន៤នាក់ ខេត្តកណ្តាលចំនួន៤នាក់ ខេត្តព្រៈវិហ៊ាចំនួន១នាក់ ខេត្តសៀមរាបចំនួន២៤នាក់ស្រី១២នាក់ ខេត្តឧត្តរមានជ័យចំនួន៣នាក់។
លោក អ៊ែម សុខា អភិបាលស្រុកថ្មពួកបានបញ្ជាក់ថា៖នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ក្រុមការងារទទួលពលករខ្មែរនៅច្រកបឹងត្រកួនស្រុកថ្មពួកបានចំនួន៤៤នាក់ស្រី១៧នាក់ កុមារ៦នាក់ស្រី៤នាក់ ក្នុងនោះមានប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យចំនួន២១នាក់ ខេត្តបាត់ដំបងចំនួន៦នាក់ ខេត្តព្រៃវែងចំនួន៤នាក់ ខេត្តសៀមរាបចំនួន៧នាក់ ខេត្តពោធិ៍សាត់ចំនួន៤នាក់ ខេត្តកំពង់ធំចំនួន១នាក់ ខេត្តត្បូងឃ្មុំចំនួន១នាក់។
អភិបាលស្រុកជាប់ជាយដែនទាំង២បានបញ្ជាក់ថា៖ពលករខ្មែរត្រឡប់ពីប្រទេសថៃដែលចូលមកកម្ពុជាវិញតាមច្រកភូមិសាស្គ្រខេត្តបន្ទាយមានជ័យមានច្រកអូរបីជាន់ស្រុកអូរជ្រៅ និងច្រកបឹងត្រកួនស្រុកថ្មពួករយៈពេល១ថ្ងៃមានជាង១០០នាក់នៅពេលករុមការងារទទួលហើយបានធ្វើការពិនិត្យសុខភាពហើយនិងទទួលអាហារសម្រុនរួចក្រុមការងារបានធ្វើណែនាំអប់រំអោយបញ្ឈប់សកម្មភាពលួចឆ្លងដែនតាមរយៈមេខ្យល់ការពារសុវត្ថិភាពក្រោយណែនាំហើយត្រូវធ្វើកិច្ចសន្យានិងបញ្ជូនទៅដាក់មណ្ឌលដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ដោយ៖ចិន្ត្រា