កម្លាំងឈជើងតាមបន្ទាត់ព្រំដែនឃាត់ខ្លួនពលករលួចឆ្លងដែន៣ករណីឃាត់ខ្លួន៩នាក់មានជនជាតិថៃម្នាក់
សន្តិសុខសង្គម
130

បន្ទាយមានជ័យ៖កម្លាំងឈជើងតាមបន្ទាត់ព្រំដែនឃាត់ខ្លួនពលករលួចឆ្លងដែន៣ករណីឃាត់ខ្លួន៩នាក់មានជនជាតិថៃម្នាក់នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១តាមបន្ទាត់ព្រំដែនភូមិសាស្គ្រខេត្តបន្ទាយមានជ័យ។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖កងកម្លាំងចម្រុះដែលឈជើងតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ បានបង្ក្រាបបទល្មើសលួចឆ្លងដែន៣ករណីឃាត់ចំនួន៩នាក់ស្រី២នាក់មានម្នាក់ជាជនជាតិថៃនិងម្នាក់ទៀតជាមេខ្យល់។

លោកស្រីបានបញ្ជាក់ថា៖ករណី១.នៅវេលាម៉ោង៩ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នៅចំណុចមុខអាគារខេស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត ឃាត់ខ្លួនពលករខ្មែរចំនួន៣នាក់ដែលលួចឆ្លងចូលពីប្រទេសថៃមកកម្ពុជាវិញដែលគេចវេសពីធ្វើចត្តាឡីស័ក។

ករណីទី២.នៅវេលាម៉ោង៩,៥៥នាទីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នៅចំណុចគោលដៅ៣៨ស្ថិតភូមិទំនប់ក៥ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនពលករខ្មែរចំនួន៤នាក់ស្រីម្នាក់ដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។

ករណីទី៣.នៅវេលាម៉ោង០៥.៣០នាទីទៀបភ្លឺចូលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នៅតាមដងផ្លូវជាតិលេខ៥៨ស្ថិតភូមិសីលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ កម្លាំងបានឃាត់ខ្លួន២នាក់ដែលលួចឆ្លងដែនមកបីប្រទេសថៃចូលមកកម្ពុជាមានម្នាក់ប្រុសជាជនជាតិថៃនិងម្នាក់ទៀតស្ត្រីជាមេខ្យល់ដែលឌុបគោលចូលមកក្រុងប៉ោយប៉ែត។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ បានបញ្ជាក់ថា៖កងកម្លាំងដែលបង្ក្រាបបទល្មើសលួចឆ្លងដែនឃាត់ខ្លួនចំនួន៩នាក់ស្រី២នាក់ម្នាក់ជាជនជាតិថៃចំពោះមេខ្យល់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់និងពលករត្រូវបានធ្វើកិច្ចសន្យាអប់រំហើយបញ្ចូនទៅមណ្ឌលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕ដោយ៖ចិន្ត្រា


Telegram