ចាប់រថយន្តដឹកលើសទម្ងន់ ចំនួន ១៧២ គ្រឿង និងពិន័យជាថវិកាបានជាង ២៤២ លានរៀល ក្នុងខែឧសភា ឆ្នាំ២០២១ ដោយចំនួនដឹកល្មើសបានកើនឡើងប្រមាណ ៦ % បើប្រៀបធៀបទៅនឹងខែ មេសា ឆ្នាំ២០២១ កន្លងមក
សន្តិសុខសង្គម
87

រាជធានីភ្នំពេញ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅខែឧសភា ឆ្នាំ ២០២១ បានចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់ ១៧២គ្រឿង ដោយធ្វើការពិន័យបានថវិកាសរុបចំនួន ២៤២ លានរៀល ដោយមានការកើនឡើងចំនួន ១៧២ គ្រឿង ស្មើ ៦ % បើធៀបនឹងទិន្នន័យ ខែមេសា ឆ្នាំ២០២១ កន្លងទៅ មានចំនួន ១៦១ គ្រឿង ។

សូមម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថា ការបង្កផលប៉ះពាល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ៕ប្រភពក្រសួងសាធារណការនិងដឹកជញ្ជូន


Telegram