ទាក់ដៃចង្កូតម៉ូតូ កិ.នបុរសម្នាក់អូ.សជាប់ក្រោមក.ង់រថយន្ត ស្លា.ប់មួយរំពេច
សន្តិសុខសង្គម
248

រាជធានីភ្នំពេញ៖ បុរសម្នាក់ បានខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រ កិនអូសស្លាប់យ៉ាងរន្ធត់ជាប់កង់រថយន្ត ខណៈកំពុងជិះម៉ូតូតាមដងផ្លូវ បានទាក់ដៃចង្កូតម៉ូតូជាមួយនឹងរថយន្ត ទើបដួលខ្ទាតចូលរថយន្តកិនស្លាប់តែម្តង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ យប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នៅលើផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌ពីប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុបានប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា គេបានឃើញបុរសម្នាក់ជិះ ម៉ូតូឌ្រីមសេ១២៥ ពាក់ស្លាកលេខ កោះកុង 1A-0671 បើកបរតាមបណ្ដោយផ្លូវ២១៧ បានទាក់ដៃចង្កូតជាមួយរថយន្ដកុងតឺន័រ មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 3F-0141 ក្នុងទិសដៅស្របទិសគ្នា បានកិនពីលើជនរងគ្រោះចំពាក់កណ្ដាលខ្លួន បណ្ដាលឲ្យស្លាប់ភ្លាមៗនៅត្រងចំណុចកើតហេតុតែម្តង ។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំក្រុមគ្រួសារ និងម្ចាស់រថយន្តដោះស្រាយគ្នាតាមផ្លូវច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕


Telegram