ទុស្សេចរន្តអគ្គិសនី ឆេះឡរដុតនំបុ័ង ក្នុងហាងនំបុង័ស្ទឹងមានជ័យ ផ្អើលកម្មកររត់ចែកជើងគ្នា
សន្តិសុខសង្គម
265

រាជធានីភ្នំពេញ៖ ទុស្សេចរន្តអគ្គិសនី ឆាបឆេះឡរដុតនំបុ័ង ក្នុងហាងនំបុ័ងស្ទឹងមានជ័យ ហ៊ុយផ្សែងខ្មួរខ្មាញ់ ផ្អើលដល់បុគ្គលិកក្នុងហាង រត់បាតជើងសព្រាត និងកម្លាំងសមត្ថកិច្ច ក៏ដូចជារថយន្តពន្លត់អគ្គិភ័យ ចេញមកជួយអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ចំណុចហាងនំប៉័ងស្ទឹងមានជ័យ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែងហ៊ុយចេញខ្មួរខ្មាញ់ ចេញពីបន្ទប់ឡរដុតនំប៉័ងខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិក នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ទប់ស្កាត់ ការពារមិនអោយរាលដាល និងរាយការណ៍ជូនកម្លាំងសមត្ថកិច្ច ក៏ដូចជារថយន្តពន្លត់អគ្គិភ័យឲ្យចេញជួយអន្តរាគមន៍ផងដែរ។

ក្រោយមករថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បានទៅដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ តែមិនបានប្រើប្រាស់ទឹកនោះទេ គ្រាន់តែប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យអាចគ្រប់គ្រងស្ថានការណ៍បាញ់ពន្លត់ឲ្យរលត់ទៅវិញជាស្ថាពរ ហើយនៅក្នុងករណីអគ្គីភ័យខាងលើនេះដែរមិនបង្កឲ្យមានអ្នករងរបួសនិងខូចខាតទ្រព្យសម្បត្តិនោះឡើយ៕


Telegram