ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះមួយខ្នងខ្ទេចទាំងស្រុង នៅស្រុកបរកែវ
សន្តិសុខសង្គម
209

ខេត្ត រតនគីរី ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់អស់គ្មានសល់ ត្រឹមមួយប៉ប្រិចភ្នែកបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ុស្ដិ៍ឡាមិញ សហការជាមួយកម្លាំងអធិការដឹកនាំដោយលោកអនុសេនីយ៍ឯក ខាំ ស៊ី អធិការរងផែនសណ្ដាន់ធ្នាប់សាធារណៈ ចុះមកធ្វើការបាញ់ពន្លត់ កាលពីវេលាម៉ោង ៣និង១៥នាទី ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះនេះ មានឈ្មោះ អ៊ឹម សំអ៊ុន ភេទស្រី អាយុ៨៦ឆ្នាំ រស់នៅ៣នាក់ម្ដាយកូន ។ ក្នុងនោះសមត្ថកិច្ចបានប្រើប្រាស់រថយន្តធ្វើការពន្លត់ និងប្រើប្រាស់ទឹកអស់ ចំនួន ០២រថយន្ត បណ្តាលមក ពី ឆ្លងចរន្តភ្លើង (ទុស្សេខ្សែភ្លើង) ឆេះខូចខាត ទូរដាក់សម្លៀកបំពាក់ឈើចំនួន ០២ , ទូរទឹកកក ០១, គ្រែដេក ៣, ខ្សែដៃផ្លាកទីនទម្ងន់ ០៧ ជី ១ខ្សែ ,ជញ្ជៀនផ្លាកទីនទំងន់ ១.៧ ជី ១វង់, ទូរទស្ទ័ ០១ គ្រឿង , ប្រាក់ខ្មែរចំនួន ៤០ ម៉ឺន និងប្រាក់ដុលា្លរ 200$ , ឆេះរថយន្តយីឌុប អស់២០% និងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនទៀត ៕ ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ


Telegram