រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តព្រុស និងរថយន្តស៊េរីទំនើបមួយគ្រឿង បានបុកគ្នាពេញមួយទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ត្រង់ចំណុចផ្លូវបំបែកជាបួន កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានអោយដឹងថា នៅពេលកើតហេតុ គេបានឃើញរថយន្ត ២គ្រឿង បុកគ្នានៅត្រង់ផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។
បើតាមការបញ្ជាក់ពីភាគី រថយន្ដព្រូស ពណ៌ក្រហម ដែលពាក់ស្លាកលេខ ភ្នំពេញ 2BC-4353 ធ្វើដំណើរពីត្បូងទៅជើង មកដល់ចំណុចផ្លូវបំបែកជាបួន ក៏មានរថយន្តមួយគ្រឿងស៊េរីទំនើបម៉ាក Escalade ពណ៌ស ដែលពាក់ស្លាកលេខ ភ្នំពេញ 2L-3345 បានបុករថយន្ដព្រូស ពីក្រោយបណ្ដាលឲ្យរងការខូចខាតមួយកំណត់ក្រោយ ភ្លាមនោះសមត្ថកិច្ចបានមកដល់បានធ្វើការវាស់វែង និងទុកពេលឲ្យភាគីទាំង២ធ្វើការចរចារគ្នាមួយជំហ៊ានសិន ដោយភាគីរថយន្ដ Escalade យល់ព្រម សងសំណងទៅឲ្យរថយន្ដព្រុស ដើម្បីបញ្ចាប់រឿង ផងដែរ៕