ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបញ្ជាឲ្យបង្ក្រាបកន្ទុយលេខនិងនាំខ្លួនជាច្រើននាក់នៅស្រុកខ្សាច់កណ្តាល
សន្តិសុខសង្គម
143

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនគណនីហ្វេសបុកឈ្មោះ ភ្នំពេញ ព័ត៌មានថ្មីៗ ដែលបានរាយការណ៍ក្នុងប្រអប់សារ ផេកហ្វេសបុកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖ ខ្ញុំបាទសូមគោរពដល់ស្នងការនគរបាលខេត្តកណ្តាល សូមលោកមានវិធានការបង្រ្កាបល្បែងកន្ទុយលេខខុសច្បាប់នៅស្រុកខ្សាច់កណ្តាលផង មេឆ្នោតធំនៅឃុំព្រែកក្របៅ៣ ។មេឆ្នោតទី២ នៅភូមិក្តីចាស់ ឃុំព្រែកលួង មេឆ្នោតទាំងពីរនេះកើតកូនឆ្នោតគ្រប់ទិសទីពេញតែស្រុកខ្សាច់កណ្តាលហ្នឹង។

ក្រោយពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យលោកអធិការនគរបាលស្រុកខ្សាច់កណ្តាល ស្រាវជ្រាវបង្រ្កាបទីតាំងខាងលើ។

ជាលទ្ធផល៖

នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ លោកអធិការនគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលួង និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំពិល សហការជាមួយកម្លាំងផ្នែកយុត្តិធម៌ស្រុក បានចុះបង្រ្កាបទីតាំង១កន្លែង និងបានឃាត់សួរនាំឈ្មោះ ឈាង សំអុល ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ(ជាអ្នកកត់កន្ទុយលេខ) នៅភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោយធ្វើការសាកសួររួចសមត្ថកិច្ចប៉ុស្តិ៍ បានធ្វើកិច្ចសន្យាណែនាំអប់រំឲ្យបញ្ឈប់ ការលេងល្បែងស៊ីសងខុសច្បាប់កត់កន្ទុយលេខចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។

*ទី២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំពិល បានចុះបង្រ្កាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់កត់កន្ទុយលេខ និងបានឃាត់ខ្លួនអ្នកកត់កន្ទុយលេខចំនួន១១នាក់ មកធ្វើការសាកសួរមានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ ភាព ស្រីល័ក្ខ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

២.ឈ្មោះ ឆន សុខរ៉េន ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

៣.ឈ្មោះ ភាព ភានី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

៤.ឈ្មោះ ធុច រតនា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

៥.ឈ្មោះ យឿត យាន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

៦.ឈ្មោះ រឺម រុំ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាខេត្តកណ្តាល។

៧.ឈ្មោះ ផាត ស៊ីណេត ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

៨.ឈ្មោះ ផុន លីគាង ភេទស្រី អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

៩.ឈ្មោះ ហេង ស្រីមុំ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

១០.ឈ្មោះ ឈាង សុភា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

១១.ឈ្មោះ ភឿន ថា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ក្រោយពីធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំពិលរួច សមត្ថកិច្ចប៉ុស្តិ៍បានធ្វើកិច្ចសន្យាអប់រំណែនាំដល់អ្នកលេងល្បែងស៊ីសងខុសច្បាប់កត់ន្ទុយលេខទាំង១១នាក់ ឲ្យបញ្ឈប់ការដើរកត់កន្ទុយលេខខុសច្បាប់ និងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ ។

អាស្រ័យហេតុនេះសូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប៕


Telegram