មេឃកំពុងភ្លៀង នាំគ្នាធ្វើរោងចាំស្រែ ត្រូវរន្ទះបា.ញ់ ផ្តា.ច់ជីវិ.តមនុស្ស២នាក់មួយរំពេច និង២នាក់របួសធ្ង.ន់
សន្តិសុខសង្គម
146

ខេត្តពោធិ៍សាត់ ៖ មនុស្សចំនួន៤នាក់ កំពុងនាំគ្នាធ្វើរោងចាំស្រែ ខណៈដែលមេឃកំពុងភ្លៀង ស្រាប់តែត្រូវរន្ទះបាញ់ ផ្តាច់ជិវិតមនុស្ស២នាក់ភ្លាមៗ ចំណែក២នាក់ទៀត រងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចវាលស្រែ (ត្រពាំងឃ្លៃ)ភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកអធិការនគរបាលស្រុកក្រគរ បានប្រាប់ព័ត៌មានក្នុងស្រុកថា ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានរន្ទះបាញ់នេះ រួមមាន ៖

ទី១.ឈ្មោះ ឃា សាមឿន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ កសិករ(ស្លាប់)

ទី-២ ឈ្មោះ ពេច ប៊ុនធឿន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកសិករ(ស្លាប់)

ទី-៣ ឈ្មោះ ខន សុខឃីម ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ កសិករ(របួស)

ទី-៤ ឈ្មោះ ប៉ាន កាន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កសិករ(របួស)។ ពួកគាត់ទាំង៤នាក់ ត្រូវរន្ទះបាញ់ស្លាប់និងរបួស ខណៈកំពុងនាំគ្នាធ្វើរោងចាំស្រែ ពេលមេឃកំពុងធ្លាក់ភ្លៀង ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ៕


Telegram