ទើបចេញពីមណ្ឌលកែប្រែបាន ៤ថ្ងៃ ផឹកស្រវឹងឈ្លោះជាមួយប្រពន្ធ ដាច់ចិត្តរើសយកវិធីនេះ ...
សន្តិសុខសង្គម
255

រាជធានីភ្នំពេញ៖ បុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៩និង២៥នាទីយប់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅភូមិភ្នំពេញថ្មី ក្រោយផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយផឹកស្រវឹងមានជម្លោះជាមួយនឹងប្រពន្ធ ខណៈដែលគាត់ទើបនឹងចេញពីមណ្ឌលកែប្រែ បានរយៈពេល៤ថ្ងៃ តែប៉ុណ្ណោះ ។

បើតាមការរៀបរាប់របស់ស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះបានប្រាប់ TVFB ឲ្យដឹងថា ប្តីរបស់គាត់មានឈ្មោះ គង់ ចន្ទរស្មី អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូឌុប។

ក្នុងនោះ ម្ដាយបង្កើតរបស់ជនរងគ្រោះ បានប្រាប់TVFB ថា កូនគាត់ទើបតែចេញពីមណ្ឌលកែប្រែ៤ថ្ងៃទេ ហើយបានផឹកជាមួយមិត្តភក្តិ លុះមកផ្ទះវិញ ក៏ឈ្លោះជាមួយនឹងប្រពន្ធ ហើយនិយាយប្រាប់ប្រពន្ធថា «អញទៅចងកសម្លាប់ខ្លួនលូវហើយ» លុះមួយសន្ទុះក្រោយមក ស្រាប់តែមានគេឃើញជនរងគ្រោះ ដើរទៅចងកសម្លាប់ខ្លួននៅជញ្ជាំងផ្ទះ ស្លាប់ទៅហើយ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកធ្វើកោសល្យវិច័យ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕


Telegram