មនុស្សចំនួន៤៥នាក់ ប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង មិនខ្លាចឆ្លងកូវីដ ត្រូវបានសមត្ថកិច្ចស្រុកសំពៅលូន អប់រំណែនាំ រួចឲ្យត្រឡប់ទៅផ្ទះ
សន្តិសុខសង្គម
545

ខេត្តបាត់ដំបង ៖ មនុស្សចំនួន៤៥នាក់ ប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង មិនខ្លាចឆ្លងកូវីដ ត្រូវបានសមត្ថកិច្ចស្រុកសំពៅលូន អប់រំណែនាំ រួចឲ្យត្រឡប់ទៅផ្ទះ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ។

ក្នុងនោះ លោក វរសេនីយ៍ ទោ ទឹម វិច័យ អអិការនគរ បាល ស្រុក សំពៅលូន ដឹកនាំកម្លាំងអន្តរាគមន៍ និងកម្លាំ ង ប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះអប់រំណែនាំប្រជាពលរដ្ឋ ដែលប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង នៅក្នុងមូលដ្ឋានបានចំនួន ០៨ កន្លែង មានអ្នក លេង ចំនួន ៤៥នាក់ស្រី ៣២ នាក់ ។

លោកអធិការ បានអប់រំណែនាំចំពោះពួកគាត់ ដោយឲ្យបញ្ឈប់សកម្មភាពនេះព្រោះការប្រមូលផ្តុំគ្នាច្រើនហើយប្រព្រឹត្តល្បែង ស៊ីសង ដូច្នេះក្រៅ ពីល្មើសច្បាប់ហើយ នោះ គឺពួកគាត់មិនបានចូល រួមក្នុងការបង្ការទប់ស្កាត់ ការឆ្លងរីករាល ដា ល នៃ ជំងឺកូវីដ១៩ នៅក្នុងសហគមន៍ទៀតផង។ ដូច្នេះសូមឲ្យពួកគាត់ បន្តចូលរួមអនុវត្តវិធានការ ការពាររបស់ ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ ៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាលផង ដែរ ។

បន្ទាប់ពីអប់រំណែនាំរួចសម្ថកិច្ចបានអនុញ្ញាតឱ្យពួកគាត់វិលទៅលំនៅដ្ឋានវិញ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង 


Telegram