មួយបត់ មួយត្រង់ បុកគ្នាប្រ៉ាវលាន់តែផាំងគាបជាប់គ្នា លើផ្លូវ១០០៣
សន្តិសុខសង្គម
376

រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តចំនួន២គ្រឿង បានបុកគ្នាចំពាក់កណ្តាលរថយន្ត ខណៈមួយបត់ មួយមកត្រង់ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ៨ និង៣៥នាទី យប់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ លើផ្លូវ១០០៣ ក្នុង សង្កាត់ ច្រាំង ចំរេះ ទី ១ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅទីតាំងកើតហេតុ បានប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា នៅ មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Lexus 450 មួយគ្រឿងពណ៌សំបកឪឡឹក បើកបរដោយស្ត្រីម្នាក់លើផ្លូវ១០០៣ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បានបត់ឆ្វេងបម្រុងទៅផ្ទះវិញ ទើបតែបត់បានពាក់កណ្តាលផ្លូវ ក៏មានរថយន្តស៊េរីទំនើប ពណ៌សបើកក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បុក ចំពាក់ កណ្តាលរថយន្ត ពេញទំហឹង គាបជាប់គ្នា សំណាងណាស់គ្មាននរណាម្នាក់ រងរបួសនោះទេ ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យ នៃ ចរាចរណ៍ ជំនាញ ផ្លូវគោក នៃ ស្នងការ រាជធានី ភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយតាមច្បាប់ ៕ 


Telegram