សង្កាត់រដ្ឋបាលព្រៃឈើគាស់ក្រឡ ចាប់ឈើអារប្រភេទក្រៅលំដាប់ថ្នាក់(កន្ទុយដំរី)ចំនួន១០ដុំ ដែលសន្និធិដោយគ្មានលិខិតអនុញ្ណាតពីរដ្ឋបាលព្រៃឈើ
សន្តិសុខសង្គម
202

ខេត្តបាត់ដំបង៖ កាលពីម្សិលមិញនេះថ្ងៃពុធ៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នាយផ្នែករដ្ឋបាលព្រៃឈើបាត់ដំបង និងសហការីរួមសហការជាមួយនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយប៉ោ បានចុះពិនិត្យនិងចុះបិទរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើរបស់ឈ្មោះម៉ៃ វ៉ាន់ ស្ថិតភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងលិខិតអនុញ្ញាតបានហួសសុពលភាពតាំងពីថ្ងៃទី២២ខែ១១ ឆ្នាំ២០២០មកម៉្លេះ។

ផ្នែករដ្ឋបាលព្រៃឈើមោងឫស្សី និងសង្កាត់រដ្ឋបាលព្រៃឈើគាស់ក្រឡ បាននាំយកឈើអារប្រភេទក្រៅលំដាប់ថ្នាក់(កន្ទុយដំរី)ចំនួន១០ដុំ ដែលសន្និធិដោយគ្មានលិខិតអនុញ្ណាតពីរដ្ឋបាលព្រៃឈើ នៅចំណុចឆករការ ភូមិអន្លង់កន្ទួត ឃុំដូនបាស្រុកគាស់ក្រឡ យកមករក្សាទុក នៅថ្នាលបណ្តុះកូនឈើបាត់ដំបង និងបន្តកសាងសំណុំរឿងទៅតាមនីតិវិធី នៃច្បាប់ស្តីពីព្រៃឈើ៕


Telegram