រថយន្តបែនទ្រុងវែងមួយគ្រឿង បើកប៉ះជាមួយរថយន្តកាមរីហើម រងការខូចខាត ដោះស្រាយគ្នាមិនចេញសមត្ថកិច្ចយកទៅខណ្ឌ
សន្តិសុខសង្គម
99

រាជធានីភ្នំពេញ៖ រថយន្តចំនួន២គ្រឿង បានបើកប៉ះគ្នា ខណៈរថយន្តបែនទ្រុងវែង បង្អន់ល្បឿនឲ្យរថយន្តកាមរីហើម ទៅមុន លុះពេលរថយន្តកាមរីហើមស៊ីផ្លេ រថយន្តបែនទ្រុងវែង ក៏ចេញមកដែរ ទើបបុកគ្នាតែម្តង បណ្តាលឲ្យរងការខូចខាត យ៉ាងដំណំ កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបែនទ្រុងវែងមួយគ្រឿង បានបើកបរស្របទិសគ្នា ជាមួយរថយន្តកាមរីហើម ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុផ្លូវរថភ្លើង ស្រាប់តែរថយន្តធំ បានបង្អន់ឲ្យរថយន្តតូចទៅមុន លុះពេលរថយន្តតូចស៊ីផ្លេចេញមក ស្រាប់តែរថយន្តធំនោះចេញមកដែរ ទើបបុកប៉ះគ្នាតែម្តងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងណាស់ គ្មាននរណាម្នាក់ រងរបួសនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍មូលដ្ឋាន បានចុះមកធ្វើការវាស់វែង យករថយន្តទាំង២ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕


Telegram