រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយឪពុកម្តាយខំដើររកកូនគ្រប់ទីកន្លែង មិនឃើញសោះ ចុងក្រោយបែរជាមកប្រទះឃើញលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងស្រះទឹក ទៅវិញ បានត្រឹមតែយំសោកបោកខ្លួនយ៉ាងខ្លាំង កាលពីវេលាម៉ោង ១ រសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ចំណុចស្រះទឹកមួយកន្លែង ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមអ្នកភូមិនៅទីនោះ បានប្រាប់ក្រុមការងារTVFB ឲ្យដឹងថា ក្មេងប្រុសរងគ្រោះ ដែលស្លាប់មានឈ្មោះ ឡុង អាយុ៨ឆ្នាំ រស់នៅ ក្នុងភូមិ ហើយដំបូងឡើយ គឺគ្រួសារបានបាត់ក្មេងប្រុសរងគ្រោះពីផ្ទះ១យប់មកហើយ មិនដឹងទៅណា ក៏នាំគ្នាតាមរក តែរកយ៉ាងណាក៏មិនឃើញ លុះវេលាម៉ោងកើតហេតុ មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពក្មេងប្រុសរងគ្រោះអណ្តែតទឹក ក៏ប្រញាប់មកមើល ទើបដឹងថាជាកូនរបស់គាត់ ស្រែកយំបោកខ្លួនតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលជំនាញ បានចុះធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យ ប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕