ខេត្តកំពង់ស្ពឺ ៖ នារសៀល ថៃ្ងទី ៤ ខែមិថុនា ឆ្នាំ ២០២១ នៅចំណុច ផ្លូវ បេតុង ខាងក្រោយ វត្ដថ្មី ស្ថិត ក្នុង ភូមិ បុរីកម្មករ សង្កាត់ រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
នៅម្ដុំ សំណង់ មិនរៀបរយ ផ្ទះ ឈ្មោះ សយ សុីថូ អ តីតមន្រ្ដីសមត្ថកិច្ច ,,,, ម្នាក់ នៅក្នុងខេត្ដកំពង់ស្ពឺ ចូល និវត្តន៍ បានមួយឆ្នាំជាង បានបេីកអនុញ្ញាតិឱ្យមាន កា រប្រមូលផ្ដុំជួបជុំផឹកសុី លេងល្បែង សុីសង ដោ យមិន ក្រែងនិងការបង្រ្កាបរបស់សមត្ថកិច្ចមូលដ្ឋានឡេីយ ។
ជាក់ស្ដែង នៅរសៀល នេះ ដោយមានព័ត៌មានពី ម ហាជន រាយការណ៍ កម្លាំង សមត្ថកិច្ច ចម្រុះ បានចុះពិនិត្យនិងបង្រ្កាបនៅទីតាំងល្បែងខាងលេី ឃា ត់ខ្លួន បានមនុស្ស ប្រុស ស្រី បានចំនួន ១០ នាក់ និង ដកហូតវត្ថុតាង ម៉ូតូ ០៥គ្រឿង ម៉ាកចំរុះ បៀរចំនួន ៤៤ ហ៊ូ កំរាលមួយ និងសម្ភារៈ មួយចំនួន ទៀត ។
បច្ចុប្បន្ន សមត្ថកិច្ច បានបញ្ជូន អ្នកទាំង ១០នាក់ មកកាន់ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋា ននគរបាលខេត្ដកំពង់ស្ពឺ ដេីម្បី ធ្វើ ការ សាក សួរ និងចំណាត់ការ តាមនីតិវិធី បន្ដ ។