ខេត្តកំពង់ស្ពឺ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង យ៉ាងសន្ធោសន្ធៅ ខណៈដែលម្ចាស់មិននៅផ្ទះ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់ កាលពីរសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ នៅភូមិត្បូងភ្នំ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ស៊ូ សិត ភេទប្រុស អាយុ៣៣ឆ្នាំ ដោយផ្ទះនេះមានទំហំ ៦គុណ ៨ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង។
ក្នុង នោះ តាមព័ត៌មាន បឋម ពី សមត្ថកិច្ចនគរបាល ដែលបា នចូលរួមអន្ដរាគមន៍ ជួយពន្លត់ នៅទីតាំង កើត ហេ តុ បញ្ជាក់ ថា ករណីឆេះផ្ទះនេះ បណ្ដាល ឲ្យ ខូចខាត ទ្រព្យ សម្បត្តិ សម្ភារៈ ក្នុងផ្ទះទាំងស្រុង ដោ យសារតែ មា នខ្យល់ខ្លាំង អំណោយផល ដល់អគ្គិភ័យ មានកំសួ លភ្លើង ឆាបឆេះ ម្យ៉ាងទៀត សម្ភារៈក្នុងផ្ទះ ភាគច្រើន ជាគ្រឿងដែលអាចងាយឆាបឆេះ ធ្វើ ឲ្យស្ថាន ភា ព កាន់តែធ្ងន់ធ្ងរ « គ្រឿងប្រភេទជ័រ ស្ងួត » ។
តាមការសន្និដ្ឋានជំហានដំបូង គឺបណ្តាលមកពីឆ្លងចរន្ដអគ្គីសនី ការរៀបចំ បណ្ដាញខ្សែភ្លើង មាន តំណរច្រើន តាមសាក្សីដែលបានឃើញដំបូងគឺ មានសូរសម្លេងផ្ទុះចេញពីកន្លែងកុងតាក់អគ្គីសនី។ ដោយមានកម្លាំងនគរបាល ប្រជាការពារ ប្រជាពលរដ្ឋ បានជួយអន្តរាគមន៍ពន្លត់ និងរថយន្ដ ពន្លត់ អគ្គិភ័យ ស្រុក គងពិសី ទើបមិនបណ្តាល ឲ្យព្រះអគ្គីឆ្លងឆាបឆេះរាលដាលទៅ ផ្ទះអ្នកក្បែរនោះឡើយ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ