មន្ត្រីគយនិងរដ្ឋករចល័តបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថដេញចាប់រថយន្តហាយឡែនឌឺ១គ្រឿងដឹកឈើធ្នង់៩បន្ទៈប្រគល់ជូនមេព្រៃ
សន្តិសុខសង្គម
153

បន្ទាយមានជ័យ៖​ មន្ត្រីគយនិងរដ្ឋករចល័តបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថដេញចាប់រថយន្តហាយឡែនឌឺ១គ្រឿងដឹកឈើធ្នង់៩បន្ទៈប្រគល់ជូនមេព្រៃនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកព្រៈនេត្រព្រៈ។

លោកវរៈសេនីយ៍ត្រី ស៊ីន រ៉ាស៊ី មេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រៈនេត្រព្រៈបានប្រាប់ថា៖នៅពេលដែលឃាត់រថយន្ត១គ្រឿងដឹកឈើ គឹមន្ត្រីគយនិងរដ្ឋករចល័តប្រចាំភូមិសាស្គ្រខេត្តបន្ទាយមានជ័យ បានឃើញរថយន្តម៉ាក់ ហាយឡែនឌ័រ១គ្រឿងសង្ស័យដឹកទំនិញគេចពន្ធ ហើយបានដេញតាមចេញពីភូមិសាស្គ្រក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យតាមផ្លូវជាតិលេខ៦ដោយទឹសដៅទៅខេត្តសៀមរាប ហើយបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកព្រៈនេត្រព្រៈបានដេញស្ទាក់អ្នកបើកបរនិងជាម្ចាស់រថយន្តបានបើកត្រឡប់ក្រោយដល់ចំណុចស្ពានតាប៉ុនបានបើករថយន្តទំលាក់ប្រឡាយទឹកហើយគេចខ្លួនបាតដោយសុវត្ថិភាព។

លោកបានបញ្ជាក់ថា៖ក្រោយពេលឃាត់រថយន្ត១គ្រឿងម៉ាក់ហាយឡែនឌ័រដែលពាក់ផ្លាក់លេខភ្នំពេញ2F.8140ដែលដឹកឈើធ្នង់ចំនួន០៩បន្ទៈស្មើនឹង០,៦៣ម៉ែត្រគូបនៅវេលាម៉ោង៨,៣០នាទីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ស្ថិតភូមិ.ឃុំទឹកជោ ស្រុកព្រៈនេត្រព្រៈ កម្លាំងនាំយករថយន្តដែលដឹកឈើល្មើសច្បាប់មករក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកព្រៈនេត្រព្រៈ។

លោកវរៈសេនីយ៍ត្រី ស៊ីន រ៉ាស៊ី បានបញ្ជាក់ថា៖ចំពោះរថយន្តដែលដឹកឈើល្មើសនិងច្បាប់បានរៀបចំឯកសារនិងសំណុំរឿងរថយន្តល្មើសនិងឈើត្រូវបានប្រគល់ខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យដើម្បីអនុវត្តន៍តាមច្បាប់បន្ត៕ដោយ៖ចិន្ត្រា


Telegram