ខេត្តបន្ទាយមានជ័យ៖ កម្លាំងចម្រុះល្បាតតាមបន្ទាត់ព្រំដែនឃាត់ខ្លួនពលករប្រុស.ស្រីចំនួន១១នាក់តែចាប់មិនបានឡើយមេខ្យល់នៅវេលាម៉ោង២,០៥នាទីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នៅតាមបន្ទាត់ព្រំដែនភូមិសាស្គ្រភូមិចំការគោ ឃុំ.ស្រុកស្វាយចេក។
កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១បានប្រាប់ថា៖នៅពេលដែលឃាត់ខ្លួនពលករគឺកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១សហការជាមួយកម្លាំងយោធាការពារព្រំដែនគោកលេខ៥០៣បានចេញល្បាតតាមបន្ទាត់ព្រំដែនបានឃាត់ពលករខ្មែរចំនួន១១នាក់ស្រីចំនួន០៧នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃតាមរយៈមេខ្យល់។
កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១បានបញ្ជាក់ថា៖ក្រោយពេលឃាត់ពលករខ្មែរប្រុស.ស្រីចំនួន១១នាក់ត្រូវបានបញ្ជូនណែនាំនិងកន្លែងក្បែរព្រំដែនភូមិសាស្គ្រស្រុកស្វាយចេក ហើយបញ្ជូនទៅដាក់មណ្ឌលដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
ហើយកម្លាំងចម្រុះក្រោយទទួលព័ត៌មានពីពលករចំនួន១១នាក់គឺពួកគាត់បម្រុងឆ្លងដែនទៅប្រទេសថៃដើម្បីរកការងារធ្វើតាមរយៈមេខ្យល់ម្នាក់តំលៃ៥,០០០បាតហើយមិនទាន់ឆ្លងដែនផងត្រូវកម្លាំងឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័ក ហើយកម្លាំងកំពុងស្រាវជ្រាវរកចាប់ខ្លួនមេខ្យល់ដើម្បីចាត់ការតាមច្បាប់៕ដោយ៖ចិន្ត្រា