ប្រញាប់ ដូចគ្នា..! ញ៊ាំ២៤និងហ្វូតផេនដាពន្លះគ្នាពេញទំហឹងនៅផ្លូវបែកជាបួនរបួសធ្ងន់ស្រាល៣នាក់
សន្តិសុខសង្គម
310

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់បាក់ដងកាំបិតនិងមនុស្សស្រី២នាក់ទៀតរងរបួសធ្ងន់ស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូពន្លះគ្នាយ៉ាងពេញទំហឹងនៅចំណុចផ្លូវបែកជាបួនផ្លូវលេខ ៥៦៦ កែងនឹងផ្លូវលេខ ៣១៣ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី ៥ ខែមិថុនាឆ្នាំ ២០២១ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុភាគីខាងម៉ូតូញ៊ាំ២៤ បេីកដោយបុរសម្នាក់ដោយធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៥៦៦ ក្នុងទិសដៅពីលិចមកកេីត ចំណែកភាគីខាងម៉ូតូហ្វូតផេនដា ដែលជិះដោយស្ត្រី២នាក់ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣១៣ ទិសដៅពីជេីងទៅត្បូង លុះមកដល់ចំណុចកេីតហេតុដែលជាចំណុចផ្លូវបំបែកជាបួន ខណៈសភាពល្បឿនគឺលឿនដូចគ្នាដោយសារតែប្រញាប់យកអាហារទៅអោយភ្ញៀវដែលកម្មង់តាមអ៊េប ក៏ជ្រុលចូលមកបុកគ្នាយ៉ាងពេញទំហឹង បណ្តាលអោយភាគីខាងម៉ូតូញ៊ាំ២៤ រងរបួសធ្ងន់បាក់ដងកាំបិតនិងត្រូវចំជេីង ចំណែកឯភាគីខាងហ្វូតផេនដា ដែលជាស្ត្រី រងរបួសធ្ងន់ស្រាលទាំងពីរនាក់ ។

ក្រោយបន្ទាប់ពីកើតហេតុរួចសមត្ថកិច្ចមូលដ្ឋាននៃប៉ុស្តិ៍បឹងកក់ទី២ បានមកដល់ចំណុចកើតហេតុនិងបានធ្វើការសម្របសម្រួលដល់ភាគីទាំងសងខាង ដោយភាគីខាងញ៊ាំ២៤ ត្រូវបានក្រុមការងារហៅរ៉ឺម៉កកង់បី ដឹកយកទៅពេទ្យ រីឯម្ខាងទៀតក៏ត្រូវក្រុមការងារយកទៅពេទ្យដូចគ្នាដែរ ខណៈដែលគ្រោះថ្នាក់ចរាចរណ៍នេះស្ថិតនៅចំណុចផ្លូវបែកជាបួននិងសម្របសម្រួលគ្នាដោយមិនមានសំណងអ្វីឡើយ ៕


Telegram