សមត្ថកិច្ចខណ្ឌមានជ័យ ស្រាវជ្រាវចាប់បានជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីកា..ប់យុវជនម្នាក់ស្លា..ប់លើផ្លូវជាតិលេខ២ ហើយនាំខាងស្រីឡើងជិះម៉ូតូរត់បាត់ នោះបានហើយ
រាជធានីភ្នំពេញ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សុខ ហៃ ភេទប្រុស អាយុ១៨ឆ្នាំ ដែលបានប្រើកាំបិតកាប់បុ័ងតោ កាប់ជនរងគ្រោះម្នាក់ បណ្តាលឲ្យស្លាប់កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នៅសង្កាត់ចាក់អង្រែលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ។
ជនសង្ស័យម្នាក់ដែលបានកាប់ជនរងគ្រោះជាគូរទំនាស់ដោយប្រើកាំបិតបុ័ងតោ បណ្តាលឲ្យស្លាប់កាលពីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ស្រាវជ្រាវ និងឃាត់ខ្លួនបានម្នាក់ហើយជាជនដៃដល់ រួមទាំងវត្ថុតាងកាលពីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ