ខេត្តកំពង់ស្ពឺ ៖ យោងតាមផេកនិងគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ៖ ក្រុមចោរប្លន់ម៉ូតូមួយសំបុកធំមានទាំងក្រុម ដឹកឥវ៉ាន់តាមអនឡាញផងនោះត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងនិងជំនាញព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺស្រាវជ្រាវចាប់បាន ៦ នាក់ជាបន្ដបន្ទាប់រីឯបក្ខពួកមួយចំនួនកំពុងរត់គេចខ្លួន ។
ការឃាត់ខ្លួនក្រុមប្លន់ប្រជាពលរដ្ឋធាក់ផ្តួលយកម៉ូតូនេះបានកើតឡើង កាលពី ថ្ងៃ ទី ០៣ ខែមិថុនា ឆ្នាំ ២០២១ ដោយកម្លាំងនគរបាលចេញល្បាតក្នុងភូមិសាស្ដ្រ ស្រុកសំរោងទងផ្លូវជាតិលេខ ៤ ផ្លូវជាតិ លេខ ៤១ លុះដល់ចំណុចភូមិស្វាយតាវង ឃុំ សែនដីស្រុកសំរោងទងផ្លូវជាតិលេខ ៤១ គីឡូម៉ែត្រ ១២.១៣ បានឃើញមុខសញ្ញាជិះម៉ូតូ ៤ គ្រឿង មនុស្ស ៨ នាក់ ប្រុសជិះ ពីជើងទៅត្បូងដល់ចំណុចខាងលើបានជិះបកក្រោយវិញមកទិសខាងជើងដោយមានការសង្ស័យកំលាំងបានដេញតាមស្ទាក់ ឃាត់បានម៉ូតូមួយគ្រឿងមនុស្ស ០២ នាក់ចំណែកបក្ខពួកគេចខ្លួនបាត់អស់ ។
មុខសញ្ញាសង្ស័យទាំងពីរមានឈ្មោះ ៖
១- ឈ្មោះមឿនរក្សាប្រុស ២១ ឆ្នាំនៅភូមិត្នោតទេឃុំទ្រាស្រុកសំរោង ខេត្តតាកែវ ស្នាក់នៅបន្ទប់ជួលភូមិថ្មីសង្កាត់គោកឃ្លៀង រាជធានីភ្នំពេញមុខរបរលើកបន្លែផ្សារជម្ពូ វ័ ន្ដ ។
២- ឈ្មោះឡុងម៉ារ៉ាឌីប្រុស ១៨ ឆ្នាំ នៅ ភូមិ ព្រៃ ញាតិ ស្រុក កំពង់ត្របែក ខេត្តព្រៃវែង ស្នាក់ នៅ បន្ទប់ ជួល ភូមិ ថ្មី សង្កាត់ គោកឃ្លៀងរាជធានីភ្នំពេញមុខរបរលើកបន្លែផ្សារជម្ពូ វ័ ន្ដ ។
ក្រោយការសាកសួរមុខសញ្ញាទាំង២នាក់បានឆ្លើយសារភាពថាក្រុមរបស់ខ្លួនបានជិះម៉ូតូមកគោលបំណងរកធាក់ប្លន់យកម៉ូតូអ្នកដំណើរពេលព្រឹកព្រលឹមស្ងាត់ ។
តាមរបាយការណ៍បានឲ្យដឹងថាសកម្មភាពកន្លងមកកាលថ្ងៃ ទី ៨ ខែឧសភា ឆ្នាំ២០២១ ខ្លួនមានបក្ខពួកចំនួន ១៣ នាក់ជិះម៉ូតូ ៧គ្រឿងបានធាក់និងវៃជនរងគ្រោះម្នាក់យកម៉ូតូ ១ គ្រឿងម៉ាកហុងដាសេរី ១២៥ នៅចំណុចផ្លូវលេខ៤១ចន្លោះគឺឡូម៉ែត ១២.១៣ក្រោយពី ឈ្មោះមឿនរក្សាឆ្លើយសារភាពកំលាំងនគរបាលស្រុកបានសហការជាមួយការិ . ព្រហ្មទណ្ឌកំរិតធ្ងន់ គោរព ស្នើសុំយោបល់ពីលោកឧត្ដមសេនីយ៍ទោ សម សា មួន ស្នងការនគរបាល ខេត្ដ កំពង់ស្ពឺ និងដោយបានការសម្របសម្រួលនីតិវិធី ពីលោកជំទាវព្រះរាជអាជ្ញាអយ្យការ អម សាលាដំបូង ខេត្ដកំពង់ស្ពឺ និ ង កិច្ចសហការ ល្អ ពី ជំនាញ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ កម្លាំង នគរបាល បាន បន្ត ឃា ត់ ខ្លួន បក្ខពួក ចោរប្លន់ បាន ៤ នាក់ ទៀត ដូច ជា ៖
១- ឈ្មោះ ឈ ន សាយ សុ គី ណា ន់ ប្រុស ១៦ ឆ្នាំ នៅ ភូមិ បាក់ ក ឃុំ ព្រៃ ញាតិ ស្រុក គងពិសី ស្នាក់ នៅ បន្ទ ប់ ជួល ភូមិ ថ្មី សង្កាត់ គោក ឃ្លៀង ខណ្ឌ សែន សុខ មុខរបរ ដឹក អីវ៉ាន់ អន ឡាញ ។
២- ឈ្មោះ រី ម ដា រ៉ា ចាន់ ប្រុស ១៧ ឆ្នាំ ភូមិ ទី ៦ សង្កាត់ ឃ្មួ ញ ខណ្ឌ សែន សុខ មុខរបរ ដឹក អីវ៉ាន់ អន ឡា ញ ។
៣- ឈ្មោះ ផា ន រ៉ា វក ហៅ វី ប្រុស ១៥ ឆ្នាំ នៅ ផ្សារ សាំ ហាន់ សង្កាត់ ខ្មួញ ខណ្ឌ សែន សុខ មុខរបរ ដឹក អីវ៉ាន់ អន ឡាញ និង ជា សិស្ស រៀន ថ្នាក់ ទី ១០ នៃ វិទ្យាល័យ 100 ខ្នង ។
៤- ឈ្មោះ ឆ ន វាសនា ហៅ ច យ ប្រុស 15 ឆ្នាំ ភូមិ ខ្មួញ សង្កាត់ ឃ្មួ ញ ខណ្ឌ សែន សុខ មុខរបរ ដឹក អីវ៉ាន់ អន ឡាញ និង ជា សិស្ស រៀន ថ្នាក់ ទី 10 វិទ្យាល័យ ប៊ុ ន រ៉ា នី ហ៊ុន សែន កោះដាច់ ។
តាម ការ បញ្ជាក់ ពី លោក វរសេនីយ៍ឯក សម សាក់ ស្នងការ រង នៃ ស្នងការដ្ឋាន ន គ របាល ខេត្ដកំពង់ស្ពឺ កិច្ច ប្រតិបត្ដិការ ខាងលើ សមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យ ជា មុខសញ្ញា ក្រុម ចោរប្លន់ បាន ០៦ នាក់ ៖ វត្ថុ តាង ដកហូត បាន ម៉ូតូ ២ គ្រឿង ក្នុង នោះ ដកហូត បាន ម៉ូតូ ជន រង គ្រោះ ១ គ្រឿង ករណី ប្លន់ នៅ ស្រុក បរ សេដ្ឋ ខេត្ត កំពង់ស្ពឺ ។
យោង តាម លទ្ធផល ស្រាវជ្រាវ និង ចម្លើយ បក្ខពួក ក្រុម ចោរប្លន់ ថា មាន បក្ខពួក ច្រើន នាក់ បាន ប្រ ព្រឹ ត្ដ ធ្វើ សកម្មភាព ចំនួន ០៣ លើក ក្នុងភូមិ សា ស្ដ្រ ខេត្ដកំពង់ស្ពឺ មុខសញ្ញា ០៦ នាក់ ត្រូវ បាន ឃាត់ ខ្លួន ដោយ សមត្ថកិច្ច ខាង កំពង់ស្ពឺ រីឯ មុខសញ្ញា ២ នាក់ ឃាត់ ខ្លួន ដោយ សមត្ថកិច្ច ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ និង មុខសញ្ញា ២ នាក់ ទៀត ឃាត់ខ្លួន ដោយ សមត្ថកិច្ច ខាង ខេត្ដកណ្តាល មុខសញ្ញា ស ង្ស័ យ ដទៃ ទៀត កំពុង គេចខ្លួន និង ត្រូវ បាន សមត្ថកិច្ច កំពុង វ ជ្រាវ បន្ដ ។ បច្ចុប្បន្ន មុខសញ្ញា សង្ស័យ ទាំង ០៦ នាក់ ត្រូវ បាន ជំនាញ រិ យា ល័យ ព្រហ្មទណ្ឌ កំរិត ធ្ងន់ កសាង សំណុំរឿង បញ្ជូន ទៅ តុលាការ ចាត់ការ តាម នីតិវិធី ។
ស្នងការដ្ឋាន នគរបាល ខេត្ដកំពង់ស្ពឺ សំណូមពរ ដល់ បងប្អូន ប្រជាពលរដ្ឋ ដែល មាន ជួប ហេតុការណ៍ ដូច ខាងលើ សូម មេត្ដា មក ដាក់ បណ្ដឹងបន្ថែម ដើម្បី ស្រាវជ្រាវ រកមុខ សញ្ញា និង វត្ថុ តាង ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ