ឃាត់ខ្លួនជនជាតិចិនម្នាក់និងមេខ្យល់ខ្មែរបម្រុងលួចឆ្លងដែនទៅប្រទេសថៃ
សន្តិសុខសង្គម
142

បន្ទាយមានជ័យ៖ឃាត់ខ្លួនជនជាតិចិនម្នាក់និងមេខ្យល់ខ្មែរបម្រុងលួចឆ្លងដែនទៅប្រទេសថៃនៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ក្នុងភូមិសាស្គ្រភូមិ.ឃុំអូរបីជាន់ស្រុកអូរជ្រៅ។

លោកវរៈសេនីយ៍ឯក សេស វីបុល អធិការនគរបាលស្រុកអូរជ្រៅបានប្រាប់ថា៖ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែនដោយខុសច្បាប់ទប់ស្កាត់ការលួចឆ្លងដែនគេចវេសធ្វើចត្តាឡីស័ក ហើយកម្លាំងអធិការដ្ឋាននគរបាលស្រុកអូរជ្រៅសហការជាមួយកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១បានចេញល្បាតតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្គ្រអូរបីជាន់បានឃាត់ខ្លួនបុរស់ជនជាតិចិនម្នាក់និងបុរស់ជនជាតិខ្មែរម្នាក់ជាមេខ្យល់បម្រុងនាំជនជាតិចិនឆ្លងដែនទៅប្រទេសថៃ។

លោកបានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនជាតិចិនម្នាក់ជនជាតិខ្មែរម្នាក់ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីសាកសួរហើយជនជាតិចិនមានលិខិតឆ្លងដែនរឺប៉ាស្ព័រត្រូវបានបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដោយឡែកមេខ្យល់ជនជាតិខ្មែរម្នាក់និងមធ្យោបាយម៉ូតូ១គ្រឿងត្រូវកសាងសំណុំរឿងបញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត។

លោកវរៈសេនីយ៍ឯក សេស វីបុល បានបញ្ជាក់ថា៖កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរជ្រៅបានខឹតខំយកចិត្តទុកដាក់សហការជាមួយកម្លាំងចម្រុះដើម្បីទប់ស្កាត់បទល្មើសលួចឆ្លងដែនដោយខុសច្បាប់ ដើម្បីបង្ការទប់ស្កាត់កូវីដ.១៩មិនអោយរីករាលដាលក្នុងសហគមន៍ហើយណែនាំប្រជាពលរដ្ឋអនុវត្តន៍វិធានការទប់ស្កាត់កូវីដ.១៩ ៣ការពារនិង៣កុំ៕ដោយ៖ចិន្ត្រា


Telegram