រាជធានីភ្នំពេញ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីវេលាម៉ោង៣ និង៣០នាទីរសៀល មានការត្រួតពិនិត្យជាក់ស្តែងនៅផ្ទះលេខ១ ផ្លូវ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានសហការជាមួយលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច អនុវត្តតាមដីកាចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយដឹកនាំសម្របសម្រួលនិតិវិធីពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ក្នុងនោះ បន្ទាប់ពីមានការអនុញ្ញាតពីម្ចាស់ទីតាំង គណៈកម្មការចម្រុះឆែកឆេរ និងត្រួតពិនិត្យជាក់ស្តែងឃើញមានផលិតផលដូចខាងក្រោម៖
១- អាល់កុល (សង្ស័យមេតាណុល) ចំនួន ១៦៨ ប៊ីដុង
២- ម៉ាសចម្រុះ ចំនួន ៤០កេស (១កេសមាន៥០ប្រអប់)
៣- ឧបករណ៍វាស់កម្តៅ APECH ចំនួន ៣០ គ្រឿង
៤- ស្ទីកឃ័រច្រើនម៉ាក ចំនួន ៥ គីឡូក្រាម
៥- ឱសថបុរាណចិន LIANHUA QINGWEN JIONAN ចំនួន ៨ ប្រអប់
៦- វិកយប័ត្រ ចំនួន ១១ ក្បាល
៧- អាវបំពង់ ចំនួន ៤ កេស (១កេស មាន ៥០ អាវ) ។
ក្នុងនោះ សមត្ថកិច្ចជំនាញបញ្ជាក់ថា ផលិតផលឧបករណ៍បរិក្ខារពេទ្យ (អាល់កុល ម៉ាស ឧបករណ៍វាស់កំដៅ អាវបំពង់) គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ត្រូវបានសមត្ថកិច្ចចម្រុះសម្រេចដកហូត ដោយផ្លុំបេបណ្តោះអាសន្ន ផលិតផលខាងលើ ហើយអញ្ជើញម្ចាស់ទីតាំងទៅបំភ្លឺនៅលេខាធិការដ្ឋាន គ.ប.ផ.ក ដើម្បីបន្តនិតិវិធី និងស្នើសុំធ្វើវិភាគអាល់កុលរកកម្រិតសារធាតុមេតាណុល និងសារធាតុអេទីលអាល់កុល ផងដែរ៕ ប្រភព៖ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង