ព្រោះភ្លើងប្រច័ណ្ឌ ប្រុសស្រឡាញ់ប្រុស ខឹងភាគីខាងស្រី រត់ទៅបញ្ច..ប់ជីវិ..តក្នុងបន្ទប់ជួល
សន្តិសុខសង្គម
129

រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងយប់មួយបានកើតឡើង ដោយភេទទី៣ម្នាក់ បានធ្វ់អត្តឃាតចងកសម្លាប់ខ្លួន ដោយសារតែខឹងប្រច័ណ្ឌនឹងភាគីម្ខាងទៀត ដែលតាំងខ្លួនជាស្រី បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨ និង១៥នាទីយប់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុងក្រុមទី០៣ ភូមិរោងចក្រ ក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីអ្នកជិតខាង បានរៀបរាប់ប្រាប់ឲ្យដឹងថា បុរសដែលបានស្រឡាញ់ភេទដូចគ្នានេះ គឺបាននាំគ្នាមកជួលបន្ទប់ស្នាក់នៅអស់រយៈពេល១៥ថ្ងៃមកហើយ ហើយពួកគាត់ទាំង២មិនដែល ឮឈ្លោះទាស់ទែងខ្វែងគំនិតអ្វីនឹងគ្នានោះទេ ស្រាប់តែដល់ថ្ងៃកើតហេតុខាងលើនេះគេ បានឮសូរមាត់ជជែកគ្នាបន្តិចបន្តួច ទំនងជារឿងប្រច័ណ្ឌច្រើនជាង ទើបភាគីខាងប្រុសឈ្មោះ សុវណ្ណ រតនា អាយុ២៧ឆ្នាំ នោះគិតខ្លី ចងកសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ជួលនៅតែម្ដង បង្កការភ្ញាក់ផ្អើលទាំងយប់ទើបរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យមើល។ ចំណែកម្ខាងៀត ដែលតាំងខ្លួនឯងជាខាងស្រីនោះ មានឈ្មោះ គង់ វីហ្សា ភេទប្រុស អាយុ៣៤ឆ្នាំ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ សហការជាមួយសមត្ថកិច្ចផ្នែកកោសល្យវិច័យ បានចុះមកធ្វើការពិនិត្យសាកសព និងបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕ 


Telegram