រថយន្តមួយគ្រឿង សង្ស័យបើកលឿន រេចង្កូតបុកទ្រូងផ្លូវ បែកកង់ដាច់កាឡេ ទៅមុខលែងរួច
សន្តិសុខសង្គម
136

រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងយប់ ខណៈរថយន្តម៉ាក តូយ៉ូតា ហ្វ័រធឺន័រមួយគ្រឿង បានរេចង្កូតបុកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតបែកកង់ និងដាច់កាឡេ ទៅមុខលែងរួច កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាហ្វ័រធឺន័រ ពណ៌ស បើកបរក្នុងទិសដៅពីត្បូងទៅជើង មកដល់ត្រង់ចំណុចកើតហេតុ ក៏បានបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ ចំនួនមួយកង់ នៅមុខក្រសួង ដែនដី នគរូបនីយកម្ម និងសំណង់ ភ្លាមនោះរថយន្តក៏បានបើករត់គេចចេញពីកន្លែងកើតហេតុ តែត្រូវបានកងកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន បានឃើញឃាត់បាន ដោយមានការសហការជាមួយនគរបាលចរាចរណ៍ជំនាញក្រុង ចុះមកធ្វើការវាស់វែង យករថយន្តខាងលើ ទៅរក្សាទុកនៅ ការោយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕


Telegram