រថយន្ត២គ្រឿងប្រឡះគ្នា ខ្ទាតទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ លើផ្លូវជាតិលេខ១
សន្តិសុខសង្គម
171

រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ព្រុស បានបុកជាមួយរថយន្តកូរ៉ូឡា រួចបុកជាមួយនឹងម៉ូតូ១គ្រឿងទៀតពេញទំហឹង ខ្ទេចពេញផ្លូវ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ លើផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តព្រូសមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BK-0849 បានបុកគ្នាជាមួយនឹងរថយន្តកូរ៉ូឡាពេញមួយទំហឹង ដែលពាក់ស្លាកលេខ 2P-8294 ពេញទំហឹង ហើយខ្ទាតទៅបុកត្រូវម៉ូតូឌ្រីមសេ១២៥ មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 1O-2270 បណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមផងដែរ ។

ចំណែករថយន្តនិងម៉ូតូទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលជំនាញក្រុង ចុះមកធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕


Telegram