ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជាស្ត្រីចមណាស់៣ស្រុក.ក្រុងទទួលការបណ្តុះបណ្តាលជំនាញតម្បាញកន្ទេលកក់ដើម្បីបង្កើនជីវភាពក្នុងឱកាសកូវីដ.១៩ដែលចុះបើកវគ្គកាលថ្មីៗនេះ។
លោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីកិច្វការនារីខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ក្នុងឱកាសជំងឺឆ្លងកូវីដ.១៩ដែលកំពុងរីករាលដាលក្នុងសហគមន៍រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាលបានខិតខំប្រឹងប្រែងយកចិត្តបង្ការទប់ស្កាត់កូវីដ.១៩ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន(GIZ)ដំណាក់កាលទី៤(RED-IV)ដែលប្រើប្រាស់ថវិការបដិភាគរាជរដ្ឋាភិបាលកម្ពុជា បើកវគ្គបណ្តុះបណ្តាលជំនាញដល់ស្ត្រីចំណាស់ក្នុងមូលដ្ឋានទទួលបានជំនាញតម្បាញកន្ទេលកក់ដូចជាការដាំកក់ និងជ្រៀកកក ច្រលក់ថ្នាំកក់ និងលាយព័ត៌សម្រាប់ច្រលក់កក់អោយមានពណ៌ស្អាត ដើម្បីយកជំនាញនេះប្រកបមុខរបបសម្រាប់គ្រួសារ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖វគ្គបណ្តុះបណ្តាលតម្បាញកន្ទេលកក់នេះគឺជាការស្នើសុំពីពុក ម៉ែ បងប្អូនប្រជាពលរដ្ឋមានចំនួន៣ស្រុក.ក្រុងមានក្រុងសិរីសោភ័ណ ស្រុកអូរជ្រៅ និងស្រុកមង្គលបូរី ដើម្បីលើកកំម្ពស់ជីវិភាពគ្រួសារបងប្អូនប្រជាពលរដ្ឋក្នុងឱកាសកូវីដ.១៩។
លោកបានបញ្ជាក់ថា៖ក្រោយទទួលបានវគ្គបណ្តុះបណ្តាលជំនាញហើយអាជ្ញាធរនិងមន្ទីជំនាញរកទីផ្សារជូនសម្រាប់សិប្បកម្មតម្បាញកន្ទេលកក់ក្នុងតំលៃសមរម្ភសម្រាប់ជីវិភាពគ្រួសារបងប្អូនប្រជាពលរដ្ឋនិងបង្កើនការថែរក្សាកក់ធម្មជាតិសម្រាប់ប្រជាពលរដ្ឋដែលមានជំនាញតម្បាញកន្ទេលកក់ហើយការកាត់បន្ថយភាពក្រីក្រនិងចំណាក់ស្រុកខុសច្បាប់៕ដោយ៖ចិន្ត្រា