ក្រុម អ្នក បើកឡាន ដឹក ដី មួយ ក្រុម ផឹកស៊ី ចាក់ ធុងបាស់ ឡូឡា ចុចស៊ី ផ្លេ រ ឡាន រំពងពេញ ព្រៃ ធ្វើ ឲ្យ ភ្ញៀវទេសចរ ខឹងសម្បារ នោះ គឺ គ្មានលំនៅឋាន ក្នុងភូមិ សាស្ដ្រ ខេត្ដកំពង់ស្ពឺ នោះ ទេ
សន្តិសុខសង្គម
162

ខេត្តកំពង់ស្ពឺ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សូមជម្រាបជូនសាធារណជន និងម្ចាស់គណនីហ៊្វេ សបុកឈ្មោះ រាត្រី ត្រជាក់ ដែលបានបញ្ចេញនូវព័ត៌មាន មានខ្លឹមសារថា ៖ នៅគីរីរម្យ អ្នកបើកឡា នដឹក ដី មួយក្រុមផឹកស៊ី ចាក់បាសឡូឡា ស៊ីផ្លេរពេញព្រៃ ដែលជាអំពើគ្មានសីលធម៌ដែល ធ្វើឱ្យប៉ះពាល់មហាជនដែលបានធ្វើដំណើរ កម្សាន្ដនិងបោះតង់នៅទី នោះ សូមសមត្ថកិច្ចហៅពួកគាត់យកទៅណែនាំអប់រំផង ។

ក្រោយទទួលបា ននូវព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត ប ញ្ជាឱ្យ កំលាំង នគរបាល ចុះស្រាវជ្រាវករណី ខាង លើ នៅទីតាំងផ្លូវឡើងភ្នំគីរីរម្យ ឃុំចំបក់ ស្រុក ភ្នំស្រួ ច ខេត្ដកំពង់ស្ពឺ (នៅតំបន់ទេសចរណ៍មាត់ទឹក ស្រះស្រង់ គីរីរម្យ) ។

ផ្អែកតាមរបាយការបំភ្លឺរបស់ឈ្មោះ ម៉ា សុខហេង ភេទប្រុស អាយុ ២៦ឆ្នាំ ជាអ្នកលក់ដូរ នៅចំណុច ទីតាំង ខាងលើ រៀបរាប់ ប្រាប់ ថា កាលពី ថៃ្ងទី ៣០ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១១ និង ៣៥នាទី មានក្រុមរថយន្ដបែនដឹកដី ប្រមាណ ០៦ គ្រឿង បានឡើងមកឈប់សំរាកលេង នៅចំណុច មាត់ទឹកស្រះស្រង់ ។

បញ្ជាក់ ទីតាំង ចំណុច កើតហេតុ គឺស្ថិត ក្នុង ភូមិ ស្ទឹងច្រាល ឃុំអូរ បាក់រទេះ ស្រុកកំពង់សិលា ខេត្ត ព្រះសីហនុ ដោយក្រុមរថយន្ដបែនទាំងនោះបានចាក់ធុងបាស និងផឹកស្រាបៀ រាំច្រៀង យ៉ាងសប្បាយ អឹងកង ប៉ុន្ដែ ការផឹកស៊ី រហូតដល់ម៉ោងប្រមា ណ ១៥ និង ៣០ នាទី ទើបក្រុម ពួកគេបាន ចាកចេញ ទៅ វិញ ក្នុងនោះ ផងដែរ ក្រុម រថយន្ត បែន ០២គ្រឿង ដែលចេញក្រោយគេ គឺបានចុចស៊ីផ្លេរ ឡានយ៉ាង យូរឮរំពងពេញព្រៃ ប្រមាណ ១៥ នាទី ទើបឈប់ រួចចេញបាត់ទៅចំណុចនេះហើយ ដែលធ្វើឱ្យភ្ញៀវទេស ចរណ៍ដទៃទៀតមានការខឹងសម្បានិងក្រុមរថយន្ដ ឡានបែន ដឹកដី ទាំងនោះ ។

ជាលទ្ធផល ៖ តាមរយៈ កិច្ច សហការជា មួយជំនា ញពាក់ព័ន្ធ កំលាំង នគរ បាល ធ្វើការស្រាវជ្រាវករ ណីនេះ និងប ញ្ជាក់ ថា ពិតជាមានសកម្មភាពដូចការ រៀបរាប់ របស់ ប្រជាពលរដ្ឋ ម្ចាស់ គណនី ហ្វេសប៊ុក ឈ្មោះ រាត្រី ត្រជាក់ នោះមែន តែក្រុម រថយន្ត បែន ដឹកដីទាំង ០៦ គ្រឿង គឺមិនមានទីលំនៅក្នុងភូមិសា ស្រ្ដខេត្ដកំពង់ស្ពឺនោះទេ ។

វិធាន កា រ បន្ដ គឺមន្រ្ដី ឧទ្យាន នុរក្ស បរិ ស្ថាន គ្រប់ គ្រង តំបន់គីរីរម្យ និងធ្វើការពង្រឹង ត្រួតពិនិត្យ លើករណី ដែលភ្ញៀវទេស ចរណ៍ មួយចំនួន ឡើងមកលេងកំ សាន្ដ នៅក្នុងតំបន់នោះជាបន្ដទៀត ៕


Telegram