កម្លាំងកងរាជអាវុធហត្ថស្រុកវ៉ើនសៃ ខេត្តរតនគិរី ចុះបង្ក្រាបឃ្លាំងសន្និធិឈើប្រណិតប្រភេទធ្នង់មួយកន្លែង រឹបអូសបានឈើរាប់ពាន់ម៉ែត្រគូប
សន្តិសុខសង្គម
328

ខេត្តរតនគិរី៖ យោងតាមផេកផ្លូវការរបស់ GRK បានបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថស្រុកវ៉ើនសៃ និងកម្លាំងអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយ លោក វរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងមានការសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ធ្វើការបង្ក្រាប ឃ្លាំងសន្និធិឈើប្រណិតប្រភេទធ្នង់ មួយកន្លែង រឹបអូសបានឈើរាប់ពាន់ម៉ែត្រគូប ។

ការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិកំពុងចាម ឃុំប៉ាកាឡាន់ ស្រុកវ៉ើនសៃ ខេត្តរតនគិរី ។

ជាលទ្ធផល សមត្ថកិច្ចបានចាប់យកវត្ថុតាងមានឈើប្រណិតធ្នង់ (ប្រភេទឈើគីឡូ) ចំនួន ៥១២ ដុំ ស្មើនឹង៥២៧៥ គីឡូ ស្មើនឹង ៣,៤៩០ ម៉ែត្រគូប ហើយបច្ចុប្បន្នវត្ថុតាងខាងលើប្រគល់ជូនរដ្ឋបាលព្រៃឈើខេត្តរតនគិរី ដើម្បីចាត់ការបន្ត ៕ 


Telegram