ខេត្តកណ្តាល៖ សមត្ថកិច្ចប៉ុស្តិ៍បែកចានធ្វើការឃាត់ខ្លួននារី២នាក់ ខណៈកំពុងល្បាតបានឃើញមានការសង្ស័យ ធ្វើការឆែកឆេរ រកឃើញនូវសារធាតុញៀន (ម៉ាទឹកកក)រហូតដល់១២កញ្ចប់ ឯណោះ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ តាមផ្លូវបេតុង ភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យទាំង២នាក់រួមមាន ៖
១-ឈ្មោះ ចន ចាន់ហេងហៅឆេង ភេទស្រីអាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ:មិនពិត មានទីលំនៅភូមិព្រៃសំរោងឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្តាល (រក្សាទុក)
២-ឈ្មោះសារិន សុខហួយ ភេទស្រីអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ បច្ចុប្បន្នភូមិព្រៃសំរោងឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល។ (ប្រើប្រាស់)។
ក្នុងនោះសមត្ថកិច្ចដកហូតបាន ៖ ម្សៅក្រាមពណ៌សថ្លាសង្សយ័ថាសារធាតុញៀនចំនួន១២កញ្ចប់តូច (នៅឈ្មោះចន ចាន់ហេងហៅឆេងជាអ្នកទុក) , ម៉ូតូចំនួន ០១គ្រឿងម៉ាកនិច ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ1CZ- 7448 ។
សមត្ថកិច្ចស្រុកអង្គស្នួលបញ្ជាក់ថា បើតាមចម្លើយសារភាពរបស់ជនសង្សយ័ទាំង០២នាក់បានឆ្លើយថា ថ្នាំញៀនចំនួន១២កញ្ចប់នេះឈ្មោះ ប៉ាវ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ នៅម្តុំផ្សារត្រពាំងអំពិល ជាអ្នកឲ្យខ្លួនកាន់លក់ដើម្បីចំណេញខ្លះ។
បច្ចុប្បន្នជនសង្សយ័រួមនិង វត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿង ទៅតាមនិតិវិធីច្បាប់៕