ខេត្តកំពង់ស្ពឺ ៖ ផ្ទះមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង អស់គ្មានសល់ ត្រឹមមួយប៉ប្រិចភ្នែក បង្កការភ្ញាក់ផ្អើលខ្លាំង កាលពីវេលាម៉ោង ១២ និង៤៤នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិក្រាំងត្បែង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ម្ចាស់ផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះនេះ មានឈ្មោះ មាន ម៉ាញ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ និងប្រពន្ធឈ្មោះ អ៊ូញ សុខគា អាយុ ២៩ ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
ក្នុងនោះអគ្គិភ័យនេះបានឆាបឆេះ ផ្ទះអស់ចំនួន ០១ ខ្នង ទំហំ ៧មx៨ម ធ្វើអំពីឈើប្រក់ក្បឿង សរសបេតុង ជញ្ជាំងក្ដារ ,ឆេះទូរទស្សន៍ ០១ គ្រឿង, ឆេះស្រូវ ០១ តោន, ឆេះប្រាក់រៀល អស់ចំនួន ៤,០០០,០០០រៀល, ឆេះធុងបាស ០១ គ្រឿង, ឆេះមាស ០៣ ជី,ប្លង់ដី ០១ សន្លឹក, អត្តសញ្ញាណបណ្ណចំនួន ០៣ សន្លឹក, អង្ករ ១០០ គីឡូ និងសម្ភារៈប្រើប្រាស់អស់មួយចំនួន បណ្តាលមកពីទុស្សេចរន្តអគ្គិសនី ។
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ករណីនេះប្រជាពលរដ្ឋរាយការណ៌ជូនសម្ថតកិច្ចមានភាពយឺតយ៉ាវ ក្នុងការពន្លត់អគ្គិភ័យជួយអន្តរាគមន៍ តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចប៉ុស្តិ៍ត្រពាំងជោ ជួយប្រមូលសម្ភារ:បានខ្លះៗ និងបានប្រើប្រាស់រថយន្តពន្លត់របស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹក អស់ចំនួន ០១ រថយន្ត នឹងបានប្រើប្រាស់កម្លាំងនគរបាល ចំនួន ១២ នាក់ ទើបរលត់ទៅវិញទាំងស្រុង៕