ផឹកស៊ីជួបជុំចំកណ្តាលផ្លូវ ដែលជាតំបន់ប្រឈមខ្ពស់ក្នុងការឆ្លងរាលដាលវីរុសកូវី១៩ ចាក់ធុងបាស់ឮខ្លាំងរំខានអ្នកជិតខាង ត្រូវសមត្ថកិច្ចចុះនាំខ្លួន៣នាក់ យកមកអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រុមជួបជុំផឹកស៊ី ចាក់ធុងបាស់បើកសម្លេងរំខានអ្នកជិតខាង នៅចំកណ្តាលផ្លូវលំ ភូមិ ព្រៃ ព្រីង ខាង ជើង ១ សង្តាត់ ចោមចៅ ទី ៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានី ភ្នំពេញ ដែលជាតំបន់ប្រឈមខ្ពស់ក្នុងការឆ្លងរាលដាលវីរុសកូវី១៩ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលដឹកនាំខណ្ឌពោធិ៍សែនជ័យ ធ្វើការនាំខ្លួនបុរសទាំង៣នាក់នេះយកអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។
សូមចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ !!! សូមចូលរួមគោរពសិទ្ធអ្នកជិតខាង បើបើកបាស់ឮសម្លេងឆ្លង២ ឬ៣ផ្លូវអញ្ចឹង តើនរណាអាចសម្រាកបាន !!!