បើករថយន្តឆ្លងផ្លូវដែក អត់មើល ត្រូវបានរថភ្លើងមកដល់ បុកពេញទំហឹងផ្ទប់មនុស្សក្នុងរថយន្តរបួសម្នាក់ រងការខូចខាតយ៉ាងដំណំ.....
សន្តិសុខសង្គម
589

ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់ បុរសម្នាក់ បានរងរបួសធ្ងន់ ជាប់ក្នុងរថយន្តទម្រាំតែសមត្ថកិច្ចនិងប្រជាពលរដ្ឋ ជួយគាស់ទ្វាយកចេញបញ្ជូនទៅមន្ទីរពេទ្យបាន ក្រោយបើករថយន្តខ្វះការប្រុងប្រយត្ន័ ត្រូវបានរថភ្លើងបុកពេញទំហឹង កាលពីវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានប្រាប់ក្រុមការងារTVFB ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មួយកើតឡើងរវាងរថយន្ត ០១គ្រឿងម៉ាក Hinglander ពណ៌ទឹកប្រាក់ បើកបរពីត្បូងទៅជើង ដោយឈ្មោះ ជាង នី ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ កម្មករចម្ការ មានទីលំនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លុះមកដល់ចំណុចខាងលើ រថយន្តឆ្លងផ្លូវដែក ខណៈនោះក៏មានរថភ្លើង ០១ខ្សែរ ដែលមានទិសដៅពីភ្នំពេញ ទៅ ខេត្តព្រះសីហនុ បានបុករថយន្ដតែម្ដង អ្នកបើកបរឈ្មោះ នង គីមលេង ភេទប្រុស អាយុ៦១ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន រាជធានីភ្នំពេញ បណ្តាលឲ្យអ្នកបើកបរថយន្តរងរបួសធ្ងន់នៅជាប់ក្នុងរថយន្ត ត្រូវបានបងប្អូនប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ចជួយគាស់ បញ្ជូនទៅព្យាបាលនៅខេត្តព្រះសីហនុ រីឯវត្ថុតាងបាន យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕


Telegram