រថយន្តឡិចស៊ីស ប្រឡះជាមួយម៉ូតូអាយខុន ត្រង់ផ្លូវបែកជា៤ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់
សន្តិសុខសង្គម
452

រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីសមួយគ្រឿង បានប្រឡះជាមួយនឹងម៉ូតូម៉ាកអាយខុន ត្រង់ផ្លូវបែកជា៤ ពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូរបួសធ្ងន់ កាលពីវេលាម៉ោង៩ យប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នៅចំណុច ផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញរថយន្ដម៉ាក Lexus ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AS-9818 ពីលិចទៅកើត មកដល់ត្រង់ចំណុចផ្លូវបំបែកជាបួន ក៏បានបុកម៉ូតូអាយខុនមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AG-7088 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រូពេទ្យ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះមកធ្វើការវាស់វែង យករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំភាគីទាំងសងខាង ចូលមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ 


Telegram