ខេត្តបន្ទាយមានជ័យ៖ កម្លាំងចម្រុះឃាត់ខ្លួនជនជាតិថៃម្នាក់ ដែលបម្រុងឆ្លងដែនទៅប្រទេសថៃវិញដោយខុសច្បាប់ នៅវេលាម៉ោង១រសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចគោលដៅផ្លូវសំផាន់ណារិទ្ធ ស្ថិតភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១បានប្រាប់ថា៖ ជនជាតិថៃដែលត្រូវឃាត់មានឈ្មោះ សំ ផូង ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិណងចាន់ ឃុំណងម៉ាក់មួន ស្រុកគោកធ្យូង ខេត្តស្រៈកែវប្រទេសថៃ។
កម្លាំងនគរបាលបានបញ្ជាក់ថា៖ នៅពេលឃាត់ខ្លួនជនជាតិថៃ គឺកម្លាំងដែលឈជើងចំណុចផ្លូវសំផាន់ណារិទ្ធ បានឃាត់ជនជាតិថៃឈ្មោះ សំ ផូង និងម៉ូតូ១គ្រឿង ដែលបម្រុងជិៈម៉ូតូឆ្លងដែនទៅប្រទេសថៃវិញដោយខុសច្បាប់ ហើយកម្លាំងចម្រុះបានឃាត់ករណីបម្រុងឆ្លងដែនដោយខុសច្បាប់។
កម្លាំងបានបញ្ជាក់ថា៖ក្រោយពេលឃាត់ខ្លួននាំយកទៅសាកសួរនៅប៉ុស្តិ៍អូរបីជាន់ស្រុកអូរជ្រៅ ហើយត្រូវបានបញ្ជូនទៅដាក់មណ្ឌលដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕ ដោយ៖ចិន្ត្រា