អំបិលគ្មានសារធាតុអ៉ីយ៉ូដមួយចំនួន ត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តព្រះសីហនុ ធ្វើការដកហូត
សន្តិសុខសង្គម
67

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តព្រះសីហនុ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ ស្រាស និង អំបិលគ្មានសារធាតុអ៉ីយ៉ូដ នៅបណ្តាទីផ្សារ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ អំបិលម៉ាក គ្មានសារធាតុអ៉ីយ៉ូដ ចំនួន ១៤កញ្ចប់ ស្មេីនឹង ៧គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនេះយកទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី៕


Telegram