ឃាត់ខ្លួនជនសង្ស័យម្នាក់អះអាងខ្លួនជាជំនួយការចៅក្រមបោកប្រាស់លុយជាង៥ពាន់ដុល្លារឿងរត់ការ
សន្តិសុខសង្គម
106

ខេត្តបន្ទាយមានជ័យ៖ឃាត់ខ្លួនជនសង្ស័យម្នាក់អៈអាងខ្លួនជាជំនួយការចៅក្រមបោកប្រាស់លុយជាង៥ពាន់ដុល្លារឿងរត់ការដែលឃាត់ខ្លួននៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នៅភូមិក្បាលស្ពានមួយសង្កាត់.ក្រុងប៉ោយប៉ែត។

លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនសង្ស័យមានឈ្មោះ នី ឆេងឡេង ភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិខាងលើ។

លោកបានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងជនរងគ្រោះ៣នាក់ មាន១.ឈ្មោះ សំ ម៉ាលី ភេទស្រីអាយុ២៦ឆ្នាំរស់នៅសង្កាត់.ក្រុងប៉ោយប៉ែតត្រូវបានជនសង្ស័យបោកប្រាស់លុយរឿងរត់ការប្លង់ដីចំនួន២,៨០០ដុល្លា ២.ឈ្មោះ វិទ្ធី វណ្ណថា ភេទប្រុសអាយុ២៩ឆ្នាំរស់ភូមិដូចគ្នា ត្រូវបានជនសង្ស័យបោកប្រាស់រឿងរត់ការធ្វើផ្លាក់លេខរថយន្តនិងដោះស្រាយម៉ូតូដែលសមត្តកិច្ចចាប់អស់ចំនួន១,៣០០ដុល្លា ៣.ឈ្មោះ សួន ស៊ីម៉ាប់ ភេទប្រុសអាយុ៤១ឆ្នាំរស់នៅភូមិជាមួយគ្នាដែលជនសង្ស័យបោកប្រាស់រឿងរត់ការលេងលៈប្តីប្រពន្ធទៅតុលាការអស់ចំនួន១,២៥០ដុល្លា។

លោកវរៈសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងជនរងគ្រោះទាំង៣នាក់ដែលរស់នៅក្រុងប៉ោយប៉ែតបានប្តឹងជនសង្ស័យឈ្មោះ នី ឆេងឡេង ដែលអៈអាងថាខ្លួនជាក្រឡាបញ្ជីនិងជាជំនួយការផ្ទាល់លោកចៅក្រម អាំង ចិន្តា ហើយបានធ្វើសកម្មភាពបោកប្រាស់ថារត់ការរឿងរ៉ាវលែងលៈប្តីប្រពន្ធ ធ្វើប្លង់ដី ធ្វើផ្លាក់លេខរថយន្តនិងរត់ការម៉ូតូសមត្តកិច្ចចាប់ដែលបោកប្រាស់លុយចំនួន៥,៣៥០ដុល្លា។

លោកបានបញ្ជាក់ថា៖ណែនាំពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងឯកភាពពីឯកឧត្តម កើត សុវណ្ណារ៉េត ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យឈ្មោះ នី ឆេងឡេង ពីបទប្រព្រឹត្តបទល្មើសឆបោកត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕ដោយ៖ចិន្ត្រា


Telegram