ជិះម៉ូតូដួលខ្លួនឯកបណ្តាលសន្លប់ស្តូកស្តឹងត្រូវបានអ្នកធ្វើដំណើរឃើញសង្គ្រោះដឹកទៅពេទ្យ
សន្តិសុខសង្គម
319

ខេត្តបន្ទាយមានជ័យ៖ជិះម៉ូតូដួលខ្លួនឯកបណ្តាលសន្លប់ស្តូកស្តឹងត្រូវបានត្រូវបានអ្នកធ្វើដំណើរឃើញសង្គ្រោះដឹកទៅពេទ្យដែលកើតឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នៅតាមបណ្តោយផ្លូវជាតិលេខ៥៨ស្ថិតភូមិចំការគ ឃុំស្លរក្រាម ស្រុកស្វាយចេក។

មន្ត្រីនគរបាលចរាចរន៍ផ្លូវគោកស្រុកអូរជ្រៅបានប្រាប់ថា៖ជនរងគ្រោះឈ្មោះ យុត រី ភេទប្រុសអាយុ៣៨ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។

មន្ត្រីនគរបាលបានបញ្ជាក់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺជនរងគ្រោះបានជិៈម៉ូតូក្នុងល្បឿនលឿនតាមបណ្តោយផ្លូវជាតិលេខ៥៨ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤២.៤៣ដោយចំណុចផ្លូវកោងយកចង្កូតមិនទាន់បានធ្លាក់ផ្លូវបណ្តាលបុកគោលដើមអាកាស្យាបណ្តាលសម្លប់ស្តូកស្តឹង ហើយអ្នកធ្វើដំណើរតាមផ្លូវប្រទៈឃើញបានដឹកទៅមណ្ឌលសុខភាពឃុំអូរបីជាន់។

មន្ត្រីនគរបាលបានបញ្ជាក់ថា៖គ្រោះថ្នាក់ចរាចរណ៍កើតឡើងដែលបណ្តាលរបួសធ្ងន់គឺបណ្តាលមកពីជនរងគ្រោះជិៈម៉ូតូលឿនផ្លូវកោងមិនប្រយ័ត្នទើបបង្កគ្រោះថ្នាក់ដួលសន្លប់និងខូចខាតម៉ូតូធ្ងន់៕ដោយ៖ចិន្ត្រា


Telegram